Connect with us

មិន​គួរឲ្យ​ជឿ​ ​តួ​ស៊ុន​អ៊ូ​ខុង​ ​ធ្លាប់​ត្រូវ​ឪពុក​ប្រើ​អំពើ​ហិង្សា​ដាក់​ស្ទើរ​ស្លាប់​

ហុងកុង​៖​ ​ពិតជា​មិន​គួរឲ្យ​ជឿ​ ​តារា​សម្តែង​ដ៏​ល្បី​ជា​តួ​ ​ស៊ុន​អ៊ូ​ខុង​ ​ធ្លាប់​ត្រូវ​បាន​ឪពុក​ ​ប្រើ​អំពើ​ហិង្សា​ស្ទើរតែ​ស្លាប់​ ​កាលពី​គាត់​នៅ​វ័យ​ជំទង់​ ​។​ ​​លោក​ ​Dicky​ ​Cheung​ ​តារា​សម្តែង​ភាពយន្ត​ហុងកុង​ ​ដែល​ល្បីឈ្មោះ​ដោយសារតែ​បាន​សម្តែង​ ​ជា​តួ​ ​ស៊ុន​អ៊ូ​ខុង​ ​ក្នុង​រឿង​ ​យុទ្ធ​សិល្ប៍​ ​ស៊ុន​អ៊ូ​ខុង​ ​បាន​រម្លឹក​រឿង​ដ៏​គួរឲ្យ​ឈឺចាប់​នេះ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​និង​បាន​ចាត់ទុក​ហេតុការណ៍​នោះ​ ​ថា​ ​ជា​សុ​បិន​ដ៏​អាក្រក់​ក្នុង​ជីវិត​យុវវ័យ​របស់​លោក​ ​។​ ​

​លោក​ ​បាន​អោយ​ដឹង​ថា​ ​ឪពុក​របស់​លោក​ ​បាន​វាយ​ ​និង​ទាត់​លោក​ ​រហូត​ស្ទើរតែ​ដកដង្ហើម​មិន​ចេញ​ ​ខណៈ​ពេល​ដែល​លោក​ ​បាន​កំពុង​ចែករំលែក​មេរៀន​នៅ​សាលា​ក្នុង​ទីក្រុង​ហុងកុង​ ​ដោយ​លោក​មិនបាន​ដឹងពី​មូលហេតុ​អ្វី​ឡើយ​ ​។​ ​​លោក​ ​Dicky​ ​Cheung​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​សុ​បិន្​ត​អាក្រក់​នោះ​ ​បាន​បញ្ចប់​ ​នៅពេល​ដែល​ឪពុក​ម្តាយ​របស់​លោក​ ​បានសម្រេច​ចិត្ត​ចែកផ្លូវ​គ្នា​ ​ដែល​ពេលនោះ​ ​លោក​ទើប​មាន​អាយុ​ ​១៤ឆ្នាំ​ប៉ុណ្ណោះ​ ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម