Connect with us

ទូច​ ​ស្រី​ល័ក្ខ​ ​ត្រៀម​ចេញ​បទ​ថ្មី​ ​ជា​បទនិពន្ធ​ដោយខ្លួនឯង​ ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ ​

ភ្នំពេញ​៖​ ​ទូច​ ​ស្រី​ល័ក្ខ​ ​ដែល​ជាតា​រា​ចម្រៀង​ស្រី​មួយ​រូប​ ​តែងតែ​គាំទ្រ​នូវ​បទចម្រៀង​ដែល​ជា​ស្នាដៃ​កូនខ្មែរ​ ​គ្រោង​នឹង​ចេញ​នូវ​បទ​ថ្មី​ៗ​ ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ ​។​ ​​បើ​តាម​ ​អ្នកនាង​ ​ទូច​ ​ស្រី​ល័ក្ខ​ ​បាន​អោយ​ដឹង​ថា​ ​បទ​ចម្រៀង​ថ្មី​ៗ​ ​ដែល​គ្រោង​ចេញ​នា​ពេល​ខាងមុខនេះ​ ​គឺជា​ស្នាដៃ​និពន្ធដោយ​អ្នកនាង​ផ្ទាល់​តែម្តង​ ​ដោយ​រំពឹង​ថា​ ​នឹង​មានការ​គាំទ្រ​ពី​ទស្សនិ​ក​ ​ជន​កម្ពុជា​ ​ព្រោះ​ជា​បទ​ស្នាដៃ​កូនខ្មែរ​ ​មិនមែន​ចម្លង​ពី​បរទេស​នោះ​ទេ​ ​។​ ​​

សំរាប់​បទចម្រៀង​របស់​អ្នកនាង​ ​ទូច​ ​ស្រី​ល័ក្ខ​ ​ដែល​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​គឺ​បទ​ ​«​លង់​ស្រឡាញ់​ក្រមុំ​ ​កំពង់ចាម​ហើយ​»​ ​សម្រាប់​រាំ​កម្សាន្ត​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ​។​ ​​កន្លងទៅ​ ​អ្នកនាង​ ​ទូច​ ​ស្រី​ល័ក្ខ​ ​ក៏​ធ្លាប់​ប្រតិ​កម្ម​ខ្លះ​ៗ​ដែរ​ចំពោះ​តារាចម្រៀង​មួយចំនួន​ ​ដែល​ចូលចិត្ត​ចម្លង​នូវ​បទចម្រៀង​ពី​បរទេស​ ​។​ ​ទាក់ទិន​នឹង​បញ្ហា​នេះ​ ​ទស្សនិកជន​ ​បាន​សម្តែង​ការ​គាំទ្រ​ ​និង​ ​និយាយ​ថា​ ​ពិតជា​មិន​គួរឲ្យ​ជឿ​ថា​ ​ទូច​ ​ស្រី​ល័ក្ខ​ ​អាច​និពន្ធ​បទចម្រៀង​ ​ដែល​មិនមែន​ជា​បទ​បរទេស​ ​បាន​យ៉ាង​ល្អ​បែបនេះ​សោះ​ ​។​ ​

ទស្សនិកជន​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​សព្វថ្ងៃ​នេះ​ ​តារាចម្រៀង​កម្ពុជា​មួយចំនួន​ ​កំពុងតែ​ចូលរួម​លើកស្ទួយ​នូវ​បទចម្រៀង​ខ្មែរ​ ​តាមរយៈ​ការ​និពន្ធដោយ​ស្នាដៃ​ខ្លួនឯង​ ​ក៏ដូចជា​ ​«​Cover​ ​song​»​ ​នូវ​បទ​ចាស់​ៗ​ឡើង​មកវិញ​ផង​ដែរ​។​

វីដេអូ៖

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម