Connect with us

កម្ពុជា​ ​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ការផលិត​ ​និង​ចរាចរ​គ្រឿងញៀន​ទាំង​ក្នុង​ ​និង​ក្រៅ​តំបន់​

រាជធានី​ភ្នំពេញ​ ​៖​ ​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​បញ្ជាក់​ថា​ ​កម្ពុជា​ ​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ការផលិត​ ​និង​ការ​ចរាចរ​គ្រឿងញៀន​ទាំង​ក្នុង​ ​និង​ក្រៅ​តំបន់​ ​។​
​ការ​បញ្ជាក់​នេះ​ ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី១៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយមាន​ការចូលរួម​ពី​មន្រ្តី​ពាក់ព័ន្ធ​ជិត​ ​១០០នាក់​ ​ដើម្បី​ឆ្លង​របាយការណ៍​ ​ព្រមទាំង​ពិនិត្យ​ ​និង​ពិភាក្សា​លើ​លទ្ធផល​ ​និង​បញ្ហា​សេសសល់​ ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន​ ​ឆ្ពោះទៅ​សម្រេច​ឲ្យបាន​តាម​ផែនការ​ ​និង​ទិសដៅ​ដែល​បាន​ដាក់ចេញ​សម្រាប់​ឆ្នាំ២០១៩​ ​។​


​ក្នុង​ឱកាស​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​បាន​ស្នើ​ឲ្យ​បន្ត​យកចិត្ត​ទុកដាក់​បង្កើន​ការទទួលខុសត្រូវ​ ​និង​ចាត់វិធានការ​ឱ្យ​បាន​ច្បាស់លាស់​ ​ទាន់ពេល​វេលា​ ​និង​មានប្រសិទ្ធភាព​លើ​ក្រុម​គោលដៅ​ប្រឈម​ ​ព្រោះ​ជនខិលខូច​ ​ឬ​ ​ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​ ​ងាយ​បោកបញ្ឆោត​ឱ្យ​ប្រើប្រាស់​ ​ឬ​ ​អូសទាញ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​របស់​ពួកគេ​ ​ដែល​អាច​ធ្វើ​ឱ្យ​បញ្ហា​គ្រឿងញៀន​ ​នៅ​តាម​មូលដ្ឋាន​ ​នៅតែ​កើតមាន​ជា​បន្ត​ទៀត​ ​។​
​ជាមួយគ្នា​នេះ​ ​នាយ​ឧត្តមសេនីយ៍​ ​ក៏បាន​ជំរុញ​លើ​ការងារ​ព្យាបាល​ ​និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ​ដោយ​ត្រូវ​ធ្វើការ​ពិនិត្យ​ ​និង​កែសម្រួល​នូវ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ចំនួន​អ្នក​ញៀន​គ្រឿងញៀន​ ​ដើម្បី​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​ ​និង​ឯកភាព​គ្នា​ ​ធ្វើជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​ឱ្យ​បាន​សមស្រប​នូវ​រាល់​សេវា​ពាក់ព័ន្ធ​ ​ដូចជា​សេវា​ព្យាបាល​ ​សេវា​ស្តារ​នីតិសម្បទា​ ​សេវា​បណ្តុះបណ្តាល​បំណិន​ជីវិត​ ​សេវា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​សេវា​គាំទ្រ​នានា​ ​សម្រាប់​ដំណាក់កាល​នៃ​ការ​ធ្វើស​មា​ហរ​ណ​កម្ម​ទៅតាម​គ្រួសារ​ ​និង​សហគមន៍​វិញ​ ​។​ ​


​នាយ​ឧត្តមសេនីយ៍​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​សម្រាប់​ការងារ​អនុវត្ត​ច្បាប់​ ​អាជ្ញាធរ​ ​ទើបបាន​ធ្វើ​សិក្ខាសាលា​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​នៅ​ខេត្ត​ស្ទឹងត្រែង​ ​ដើម្បី​ធ្វើការ​ស្វែងយល់​ឱ្យ​បាន​ច្បាស់លាស់​ ​និង​ស៊ីជម្រៅ​ ​អំពី​មូលហេតុ​ ​ក៏ដូចជា​កត្តារួម​ផ្សំ​ផ្សេង​ៗ​ ​ដែល​ធ្វើ​ឱ្យ​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​ ​នៅតែ​បន្ត​កើតមាន​ ​ក៏ដូចជា​សិក្សា​ស្វែងយល់​អំពីអ្វី​ដែល​បាន​អនុវត្ត​នា​ពេល​កន្លងមក​ ​ចំណុចខ្លាំង​ ​ចំណុចខ្សោយ​ ​វិធានការ​ ​ក៏ដូចជា​តម្រូវការ​នានា​ ​ដែល​អាច​ជួយ​ឱ្យ​អាជ្ញាធរ​ ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ ​បង្ការ​ ​ទប់ស្កាត់​ ​និង​បង្រ្កាប​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​នា​ពេល​ខាងមុខ​ ​។​ ​
​ទោះ​យ៉ាងណា​ ​នាយ​ឧត្តមសេនីយ៍​ ​ក៏បាន​ទទួលស្គាល់​ថា​ ​ការងារ​ពង្រឹង​យន្តការ​ ​ជា​ការងារ​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដូចនេះ​ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​សម្រួល​មាត្រា​ព្រះរាជ​ក្រឹត្យ​ ​ដើម្បី​ធានា​ថា​ ​ក្រសួង​ ​ស្ថាប័ន​ ​និង​អង្គភាព​ជាស​មា​ជិ​ក​ ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ខេត្ត​ទាំងអស់​ ​មាន​កញ្ចប់​ថវិកា​ផ្ទាល់ខ្លួន​ ​ដើម្បី​ចាត់ចែង​ ​និង​ដោះស្រាយ​ឱ្យ​មានប្រសិទ្ធភាព​ ​នូវ​រាល់​បញ្ហា​ដែល​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម