Connect with us

កញ្ញា​ ​តេង​ ​លកិ្ខ​ណា​ ​ធ្លាក់​ប្រជាប្រិយ​ភាព​ក្នុង​វិស័យ​សិល្បៈ​ ​ងាក​មក​ផ្តោត​លើ​មុខ​ជំនួញ​

ភ្នំពេញ​៖​ ​អតីត​ពិធីការនី​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​និង​ ​MYTV​ ​កញ្ញា​ ​តេង​ ​លកិ្ខ​ណា​ ​បាន​ឈានជើង​ចូល​ផលិតកម្ម​ ​«​M​»​ ​ក្រោយពី​កញ្ញា​បាន​លាឈប់​ពី​អាជីព​ជាពិធី​ការ​នី​រួចមក​។​ ​បន្ទាប់ពី​កញ្ញា​ ​តេង​ ​លកិ្ខ​ណា​ ​បាន​ឈាន​ចូល​ប្រកប​អាជីព​ជាតា​រា​ចម្រៀង​នោះ​មក​ ​ទស្សនិកជន​កត់សម្គាល់​ឃើញថា​ ​លក្ខិ​ណា​ ​ហាក់បីដូចជា​បាត់បង់​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ ​មិន​ដូច​កាលពី​ពេល​ ​កញ្ញា​ ​នៅ​ធ្វើជា​ពិធីការនី​នោះ​ឡើយ​។​ ​


​កញ្ញា​ ​តេង​ ​លកិ្ខ​ណា​ ​បាន​ចាកចេញ​ពី​អាជីព​ជាពិធី​ការ​នី​ ​អស់​រយៈពេល​ជាង​ ​២ឆ្នាំ​មក​ហើយ​ ​និង​បាន​ចេញ​នូវ​អាល់ប៊ុម​ចម្រៀង​ដំបូង​របស់​គាត់​នៅ​ផលិតកម្ម​ ​«​M​»​ ​។​ ​ជាង​នេះ​ទៅទៀត​ ​កញ្ញា​ ​ក៏​មាន​អាជីព​មួយទៀត​ ​គឺជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ ​ដែល​ធ្វើអោយ​ ​លក្ខិ​ណា​ ​ឧស្សាហ៍​ចេញទៅ​ក្រៅប្រទេស​ ​ដើម្បី​ទិញ​ផលិតផល​យក​មក​ដាក់​លក់​ ​។​ ​ ​កញ្ញា​ ​តេង​ ​លកិ្ខ​ណា​ ​បាន​និយាយ​ថា​ ​«​បើ​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​ពិត​ ​សូម​អោយ​ខំធ្វើ​ ​ច្រើនជាង​និយាយ​ ​»​ ​។​ ​នេះ​ជា​សារ​របស់​គាត់​ ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​របស់​គាត់​ ​។​ ​
​បើ​ទោះបីជា​ ​បាត់បង់​នូវ​ប្រជាប្រិយ​ភាព​យ៉ាងណា​ ​កញ្ញា​ ​លក្ខិ​ណា​ ​ហាក់ដូចជា​ ​មិនសូវ​បា​រម្ម​ណ៍​នោះ​ឡើយ​ ​គឺ​គាត់​កំពុង​ផ្តោត​លើ​មុខ​ជំនួញ​ច្រើនជាង​ ​៕

 
​អ​ត្ថ​ប​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម