Connect with us

តោះ​ ​មក​ស្គាល់​តារាចម្រៀង​មួយ​រូប​នៅក្នុង​ក្រុម​ ​TMS​ ​គឺ​ ​លោក​ ​នូ​ ​ឧសភា​

ភ្នំពេញ​ ​៖​ ​លោក​ ​នូ​ ​ឧសភា​ ​ដែល​ចាប់ផ្តើម​អាជីព​ដំបូង​ ​ជាតា​រា​បង្ហាញ​ម៉ូត​ ​បន្ទាប់មក​ ​ក៏​ឃើញ​មុខ​ ​នៅក្នុង​ការ​សម្តែង​មួយចំនួន​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​ ​។​ ​ក្នុង​ឆ្នាំ​ ​២០១៩នេះ​ ​លោក​ ​នូ​ ​ឧសភា​ ​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ ​TMS​ ​នឹង​បង្ហាញមុខ​ ​នៅក្នុង​ខ្សែភាពយន្ត​ជាច្រើន​ ​ដូចជា​រឿង​ ​“​ ​ថ្ងៃមុន​ស្អប់​ ​ថ្ងៃនេះ​ស្រលាញ់​ ​”​ ​ដែល​ជា​រឿងប្រលោមលោក​ដ៏​ល្បី​,​ ​រឿង​ ​“​ ​ផ្កាស្លា​ ​”​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​រួម​នឹង​រឿង​ ​“​ ​លួច​ស្នេហ៍​អ្នកជិតខាង​ ​”​ ​ជា​ប្រភេទ​ ​Teen​ ​Series​ ​ក្នុង​កម្មវិធី​ ​Love​ ​secret​ ​របស់​ទូរទស្សន៍​ ​MyTV​ ​។​ ​


​លោក​ ​នូ​ ​ឧសភា​ ​មិន​ត្រឹមតែ​ជាតា​រា​បង្ហាញ​ម៉ូត​ ​និង​ជាតា​រា​សម្តែង​ប៉ុណ្ណោះទេ​ ​គាត់​ក៏​ជាតា​រា​ ​ចម្រៀង​ ​ដែល​អាច​សរសេរ​បទចម្រៀង​បាន​ដោយខ្លួនឯង​ ​និង​ចេះ​លេង​ហ្គីតា​បាន​ ​ដោយ​ស្ទាត់ជំនាញ​ទៀតផង​ ​។​ ​ទស្សនិកជន​មួយចំនួន​ ​ធ្លាប់​បាន​ស្គាល់​គាត់​រួចហើយ​ ​តាមរយៈ​បទចម្រៀង​មួយ​បទ​ ​ដែល​មាន​ចំណងជើង​ថា​ ​“​ ​អ្នក​ខាង​នោះ​ ​នឹក​អ្នក​ខាងនេះ​ ​”​ ​។​ ​
​Poung​ ​ដែល​ជា​ប្រធាន​គ្រប់គ្រង​ការ​សម្តែង​របស់​ ​TMS​ ​បាន​បង្ហាញ​ការចាប់អារម្មណ៍​ ​និង​ពេញចិត្ត​ទៅលើ​សមត្ថភាព​របស់​លោក​ ​នូ​ ​ឧសភា​ ​យ៉ាង​ខ្លាំង​ ​និង​បាន​អោយ​ដឹង​ថា​ ​ឆាប់​ៗ​នេះ​ ​ទស្សនិកជន​ ​នឹង​បានឃើញ​ស្នាដៃ​របស់​គាត់​ជាច្រើន​ ​តាម​កញ្ចក់​ទូរទស្សន៍​នានា​ ​ព្រោះ​ដើមឆ្នាំ​នេះ​ ​ឧសភា​ ​បាន​និង​កំពុង​ថត​ភាពយន្ត​ភាគ​ ​៣រឿង​ ​និង​ ​ភាពយន្ត​ ​១​ ​រឿង​ផង​ដែរ​ ​។​ ​


​Poung​ ​បាន​និយាយ​ថា​ ​“​ ​ខ្ញុំ​ ​ពេញចិត្ត​ការ​ព្យាយាម​ ​និង​ឲ្យ​តម្លៃ​ការងារ​របស់​គាត់​ ​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ ​គឺ​ ​លោក​ ​នូ​ ​ឧសភា​ ​ស្រឡាញ់​ការ​ថតកុន​ ​យល់​ច្បាស់​ពី​ការ​លំបាក​នៃ​ការ​ថត​ក្នុង​ប្លង់​នី​មួយ​ៗ​ ​។​ ​ចឹង​ហើយ​ ​គាត់​តែងតែ​ទទួល​បានការ​សរសើរ​ពី​អ្នកដឹកនាំ​រឿង​ ​។​ ​TMS​ ​នឹង​ត្រៀម​ចេញ​បទចម្រៀង​សំរាប់​លោក​ ​នូ​ ​ឧសភា​ ​មួយ​បទ​ ​គឺ​បទ​ ​ព្រងើយ​ ​ដែល​សរសេរ​ដោយ​លោក​ ​នូ​ ​ឧសភា​ ​ផ្ទាល់​ ​។​ ​យើង​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​លោក​ ​នូ​ ​ឧសភា​ ​នឹង​ក្លាយទៅជា​តារា​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ខ្លាំង​ ​ដោយ​ពឹងផ្អែក​លើ​សមត្ថភាព​សម្តែង​ ​ច្រៀង​ ​រួមផ្សំ​រូបរាង​ដ៏​សង្ហា​ ​”​ ​។​ ​
​Poung​ ​បន្ត​ថា​ ​TMS​ ​នៅតែ​បន្ត​ជ្រើសរើស​តារា​ដែល​មាន​សមត្ថភាព​ ​មក​ហ្វឹកហាត់​បន្ថែម​ជាមួយ​លោកគ្រូ​ ​អ្នកគ្រូ​ ​របស់​ ​TMS​ ​ហើយក៏​សូម​អរគុណ​ចំពោះ​បណ្តា​ក្រុមហ៊ុន​នានា​ ​អ្នកដឹកនាំ​កម្មវិធី​ ​និង​អ្នកដឹកនាំ​រឿង​ ​ដែល​នៅតែ​បន្ត​គាំទ្រ​ក្រុម​តារា​របស់​ ​TMS​ ​៕​

    Loading...

    ពេញនិយម