Connect with us

ក្រុមហ៊ុន​សំណង់​កូរ៉េ​ជាច្រើន​ ​បាន​នឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​

ភ្នំពេញ​ ​៖​ ​ក្រុមហ៊ុន​សំណង់​កូរ៉េ​ខាងត្បូង​ ​កាន់តែ​ច្រើន​ឡើង​ៗ​ ​បាន​នឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​ជាថ្មី​ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​ ​និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ ​។​ ​នេះ​បើ​តាម​ ​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​សមាគម​អ្នកសាង​សង់​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​ ​ជាមួយ​ទីភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​កូរ៉េ​ ​(​KOTRA​)​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​។​


​ដកស្រង់​សម្តី​ដោយ​ ​www.realestate.com.kh​ ​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​បាន​ឲ្យដឹង​ថា​ ​កាលពី​អំឡុង​បណ្តា​ប្រទេស​លើ​ពិភពលោក​ជួប​វិបត្តិ​ ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០០៨​ ​មាន​ក្រុមហ៊ុន​ ​និង​អ្នកវិនិយោគទុន​កូរ៉េ​មួយចំនួន​ធំ​ ​បាន​ផ្អាក​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ត្រឡប់ទៅ​ប្រទេស​គេ​វិញ​ ​។​ ​ប៉ុន្តែ​ពេលនេះ​ ​បណ្តា​អ្នក​វិនិយោគ​ទាំងនោះ​ ​បាន​កំពុង​ត្រឡប់​មក​ស្វែងរក​ការ​វិនិយោគ​ឡើងវិញ​ ​ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រក្សា​កំណើន​រង្វង់​ ​៧​%​ ​ក្នុង​មួយឆ្នាំ​ ​។​


​ឧកញ៉ា​ ​បាន​បញ្ជាក់​ថា​ ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ប្រទេស​ទាំងពីរ​ ​ហើយ​ ​កម្ពុជា​ ​និង​កូរ៉េ​ ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​រវាង​វិស័យ​ឯកជន​នេះ​ឡើង​ ​ក្នុង​គោលបំណង​សំខាន់​មួយ​គឺ​ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅវិញ​ទៅ​ ​មក​ពី​ឪ​កាស​វិនិយោគ​នៅ​ប្រទេស​ទំាង​ពីរ​ ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទីភ្នាក់ងារ​ ​KOTRA​ ​របស់​កូ​រ៉​ខាងត្បូង​ ​បច្ចុប្បន្ន​មាន​ស្នាក់​ការ​តំបន់​ ​ចំនួន១០​ ​និង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ចំនួន៨៦​ ​៕​

ប្រភព៖  www.realestate.com.kh

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម