Connect with us

James​ ​Rodriguez​ ​មិន​ចង់​នៅ​បន្ត​ជាមួយ​ ​Bayern​ ​Munich​ ​បើ​ទោះបីជា​ជាប់​ជម្រើស​ដំបូង​ ​

អេ​ស៉្បាញ​៖​ ​តាម​របាយការណ៍​របស់​កាសែត​ ​Marca​ ​បាន​ឲ្យដឹង​ថា​ ​James​ ​Rodriguez​ ​មិន​ចង់​នៅ​បន្ត​ជាមួយ​ ​Bayern​ ​Munich​ ​ទេ​ ​បើ​ទោះបីជា​កំពុង​ជាប់​ជម្រើស​ដំបូង​ជា​ញឹកញាប់​ ​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​ក៏ដោយ​ ​។​


​យោងទៅតាម​របាយការណ៍​មួយចំនួន​ក្នុង​ស្រុក​ ​ក៏បាន​ចុះផ្សាយ​ថា​ ​ក្លិប​យក្ស​អាល្លឺម៉ង់​នេះ​ ​ចង់​ផ្លាស់ប្ដូរ​ពី​កិច្ចសន្យា​ខ្ចី​ជើង​ ​មក​ទិញ​ផ្ដាច់​តែម្ដង​ ​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​កីឡាករ​អន្តរជាតិ​ ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ​ ​ដែល​ជា​កម្មសិទ្ធិ​របស់​ ​Real​ ​Madrid​ ​មិនបាន​ចាប់អារម្មណ៍​លើ​គំនិត​នេះ​ ​នោះ​ទេ​ ​បើ​ទោះបីជា​បាន​ខិតខំ​ប្រឹងប្រែង​ ​សម្រប​ខ្លួន​ទៅតាម​ទម្រង់​លេង​របស់​គ្រូបង្វឹក​លោក​ ​Niko​ ​Kovac​ ​ក៏ដោយ​ ​។​


​យ៉ាងណាមិញ​ ​ក្រោយពី​ការ​វិល​ត្រលប់​របស់​គ្រូបង្វឹក​ ​Zidane​ ​ក៏​មាន​លេចឮ​ថា​ ​Real​ ​ចង់​ដាក់​លក់​ ​James​ ​Rodriguez​ ​ក្នុង​តម្លៃ​ ​៦០លាន​អឺ​រ៉ូ​ ​ខណៈ​ពេល​ដែល​ ​Juventus​ ​និង​ ​ManUtd​ ​មាន​ចំណាប់​អារម្មណ៍​ ​នាំ​យក​កីឡាករ​វ័យ​ ​២៧ឆ្នាំ​រូប​នេះ​ ​៕

ប្រភព៖ TrollKhmer​

    Loading...

    ពេញនិយម