Connect with us

Juventus​ ​ចង់​នាំ​យក​ ​Alexis​ ​Sanchez​ ​ពី​ ​ManUtd​ ​នៅ​រដូវ​កាល​ក្រោយ​

អ៊ីតាលី​ ​៖​ ​តាម​សារព័ត៌មាន​មួយចំនួន​ ​បាន​ចុះផ្សាយ​ថា​ ​ម្ចាស់​ជើងឯក​អ៊ីតាលី​ ​Juventus​ ​ចង់​នាំ​យក​ ​Alexis​ ​Sanchez​ ​ពី​ ​Manchester​ ​United​ ​នៅ​រដូវ​កាល​ក្រោយ​ ​ដើម្បី​មក​បន្ថែម​កម្លាំង​នៅ​តំបន់​ប្រយុទ្ធ​ ​។​


​យោង​តាម​កាសែត​ ​CalcioMercarto​ ​បាន​ឲ្យដឹង​ថា​ ​Juventus​ ​បាន​កំណត់​អត្តសញ្ញាណ​ ​Alexis​ ​Sanchez​ ​ជា​ក្ដី​រំពឹង​ពង្រឹង​តំបន់​ប្រយុទ្ធ​ ​សម្រាប់​ក្រុម​របស់​ពួកគេ​ ​ខណៈ​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈីលី​ ​មិនសូវ​បាន​ចូលលេង​ជាមួយ​ក្រុម​បិសាច​ក្រហម​ ​មុន​ពេល​ដែល​គាត់​រង​របួស​នៅដើមខែនេះ​។​ ​​បើ​តាម​កាសែត​ក្នុង​ស្រុក​ ​ក៏បាន​ចុះផ្សាយ​ផង​ដែរ​ថា​ ​ក្រុម​សេះបង្កង់​ ​អាច​នឹង​ចំណាយ​ឲ្យ​ ​Sanchez​ ​ដល់ទៅ​ ​២០លាន​អឺ​រ៉ូ​ ​សម្រាប់​ថ្លៃ​នឿយហត់​ ​។​ ​


​គួរ​រំលឹក​ថា​ ​ខ្សែបម្រើ​ស្លាប​ ​Alexis​ ​Sanchez​ ​រូប​នេះ​ ​ក៏​ធ្លាប់​មាន​បទ​ពិ​សោ​ធ៍​នៅ​អ៊ីតាលី​ ​ដោយ​បាន​លេង​ឲ្យ​គូប្រជែង​នៅ​ក្របខ័ណ្ឌ​ ​Serie​ ​A​ ​គឺ​ ​ក្លិប​ ​Udinese​ ​កាលពី​ចាប់ផ្ដើម​អាជីព​របស់​គេ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម