UEFA ចោទប្រកាន់ Ronaldo ចំពោះកាយវិការអបអរសាទរត្រាប់តាម លោក Simeone
អេស៉្បាញ ៖ ខ្សែប្រយុទ្ធកំពូលរបស់ក្លិប Juventus កីឡាករ Cristiano Ronaldo ត្រូវបានចោទប្រកាន់ ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រាប់កាយវិការអបអរសាទរគ្រាប់បាល់មិនសមរម្យ ទល់នឹងក្រុម At.Madrid ។
កាយវិការដែល Ronaldo ធ្វើនោះ គឺដូចទៅនឹងកាយវិការដែលលោក Diego Simone គ្រូបង្វឹករបស់ AT.Madrid បានធ្វើនៅជើងទី១ កាលពីប្រកួត ដែល At.Madrid នាំមុខក្រុម Juventus ២-០ ។
ករណីនៃកាយវិការរបស់លោក Simone ត្រូវបាន UEFA សម្រេចពិន័យជាប្រាក់ចំនួន ២០,០០០អឺរ៉ូផងដែរ ខណៈករណីរបស់តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់ UEFA នឹងធ្វើការសម្រេចនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ ។
យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ អាចនឹងប្រឈមមុខអវត្តមានក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៅ UEFA Champions Leauge ប៉ះនឹងក្លឹបហុល្លង់ Ajax ព្រមទាំងបង់ប្រាក់ពិន័យរាប់ម៉ឺនដុល្លារទៀតផង ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍