រាជរដ្ឋាភិបាល នឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ច ដែលអាចរស់បានដោយខ្លួនឯង
ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ច ដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើមដកចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការកៀបសង្កត់ពីបរទេស ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា នៅថ្ងៃទី២៩ ខែមីនា ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ច ដែលមានចក្ខុវិស័យយូរអង្វែង ដែលកំណែទម្រង់នេះ នឹងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។
សម្តេចតេជោ បានអះអាងបន្ថែមថា កំណែទម្រង់នេះ នឹងផ្តល់នូវភាពអនុគ្រោះ និងផលប្រយោជន៍កាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ហើយវាជាឱកាសដ៏ល្អ សម្រាប់វិនិយោគិន និងពាណិជ្ជករទាំងក្នុងស្រុក និងមកពីបរទេស។
សម្តេចតេជោ ក៏បានរម្លឹកផងដែរថា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ជា បណ្តើរៗមួយចំនួនហើយ ដើម្បីសម្រួលអោយការនាំទំនិញចូលមកកម្ពុជាមានល្បឿនលឿន មិនចំណាយលើតុ ឬ ក្រោមតុច្រើន ដូចជាការរំលាយចោលអង្គភាពកាំសាប, ដកចេញកាំកុងត្រូល, និងមិនចាំបាច់តម្រូវអោយស្កែន (Scan) ទំនិញនាំចូល។ ប៉ុន្តែ ក្នុងករណីដែលមានការសង្ស័យថា មានគ្រឿងញៀន គឺអាចស្កែនបាន តែត្រូវធ្វើអោយបានលឿន និងឆាប់រហ័សបំផុត ដើម្បីកុំអោយខកពេលវេលា និងខាតបង់ប្រាក់កាសក្រុមហ៊ុនច្រើន ។
ចំពោះការនាំចេញវិញ បើស្កែន គឺធ្វើចំពោះប្រទេសណា ដែលគេតម្រូវអោយស្កែនតែប៉ុណ្ណោះ ។ ក្នុងន័យនេះ សម្តេចតេជោ ក៏បានអំពាវនាវសារជាថ្មី អញ្ជើញវិនិយោគិនជាតិ និងអន្តរជាតិ មកវិនិយោគ និងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែច្រើនឡើង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍