Connect with us

ថ្ងៃស្អែក​ ​អាជ្ញាធរ​ជាតិ​ ​នឹង​ប្រកាស​ចាប់ផ្តើម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​លើក​ទី៤​

ភ្នំពេញ​ ​៖​ ​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​បាន​ស្នើ​អោយ​មន្រ្តី​ពាក់ព័ន្ធ​ទាំងអស់​ ​ចូលរួម​ឲ្យបាន​សកម្ម​ ​ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​ឆ្នាំ២០១៩​ ​ឲ្យបាន​ជោគជ័យ​ ​។​ ​


​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ ​លើក​ទី៤​ ​គ្រោង​នឹង​ប្រកាស​អោយ​ចាប់ផ្តើម​អនុវត្ត​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ ​នៅ​ថ្ងៃទី​ ​២១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​ ​​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩​ ​នៅ​ថ្ងៃទី២០​ ​ខែមីនា​នេះ​ ​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ក៏បាន​ពាំនាំ​នូវ​ការ​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ពីសំណាក់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជា​ណា​ចក​កម្ពុជា​ ​ជូនចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​វិស័យ​ឯកជន​ ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ​និង​ផុលផុស​ ​ក្នុង​ការ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ ​បង្ការ​ ​និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​។​ ​


​ជាមួយគ្នា​នេះ​ ​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​ ​បាន​ស្នើ​ដល់​អង្គសន្និបាត​ទាំងមូល​ ​ត្រូវតែ​រួមគ្នា​ពិនិត្យ​ ​ពិភាក្សា​ ​និង​វាយតម្លៃ​ឱ្យ​បាន​ស៊ីជម្រៅ​ ​និង​ ​ឱ្យ​បាន​ច្បាស់លាស់​ ​អំពី​លទ្ធផល​ដែល​សម្រេច​បាន​ ​ក៏ដូចជា​បញ្ហា​ប្រឈម​ ​និង​តម្រូវការ​នានា​ ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការកំណត់​ទិសដៅ​ ​និង​សកម្មភាព​ការងារ​ ​ឱ្យ​បាន​សមស្រប​ ​ក្នុង​ការ​បង្ការ​ ​ទប់ស្កាត់​ ​បង្រ្កាប​ ​និង​ដោះ​ ​ស្រាយ​ ​នូវ​រាល់​បញ្ហា​ ​ដែល​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ​ឱ្យ​មានប្រសិទ្ធភាព​ ​។​ ​
​ទន្ទឹមគ្នា​នេះ​ ​នាយ​ឧត្តមសេនីយ៍​ ​ក៏បាន​លើកទឹកចិត្ត​មន្រ្តី​ពាក់ព័ន្ធ​ ​ខិតខំ​ចូលរួម​ឲ្យបាន​សកម្ម​ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​ឆ្នាំ២០១៩​ ​ដើម្បី​រួមចំណែក​ក្នុង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ ​ថែរក្សា​ ​និង​ការពារ​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការអនុវត្ត​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​ដំណាក់កាល​ទី៤​ ​នៃ​រាជរដ្ឋាភិបាល​ ​ឱ្យ​បាន​ជោគជ័យ​ ​។​
​បើ​យោង​តាម​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​មហាផ្ទៃ​ ​បាន​លើកឡើង​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​រហូត​មកទល់​ពេលនេះ​ ​សមត្ថកិច្ច​ទូទាំង​ប្រទេស​ ​បាន​បង្រ្កាប​គ្រឿងញៀន​បាន​ ​ជាង៦០០គីឡូក្រាម​ ​។​ ​


​ដោយឡែក​បើ​តាម​របាយការណ៍​ពី​អាជ្ញាធរ​ជាតិ​ ​បាន​អោយ​ដឹង​ដឹង​ ​ក្នុង​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​ ​បទល្មើស​គ្រឿងញៀន​ ​បង្រ្កាប​បាន​សរុប​ ​ចំនួន​ ​៨.០០២​ ​ករណី​ ​ធៀប​នឹង​ឆ្នាំ២០១៧​ ​ថយ​ចុះ​ ​១៧១ករណី​ ​ក្នុង​នោះ​ ​ករណី​ជួញដូរ​រក្សាទុក​ ​៤.៩៧២ករណី​,​ ​ករណី​ប្រើប្រាស់​ ​២.៩៨២ករណី​,​ ​កែច្នៃ​ ​២ករណី​ ​និង​ ​ដាំដុះ​ ​៤៦​ ​ករណី​ ​។​ ​ជាមួយគ្នា​នេះ​ ​ជនសង្ស័យ​ ​ឃាត់ខ្លួន​បាន​សរុប​ ​១៦.២១៦​ ​នាក់​ ​(​ស្រី​ ​១.៣៣៣​ ​នាក់​)​ ​ក្នុង​នោះ​ ​ករណី​ជួញដូរ​រក្សាទុក​ ​៨.៩៩៦​ ​នាក់​,​ ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ ​៧.២០៩​ ​នាក់​,​ ​ករណី​កែច្នៃ​ ​៤នាក់​ ​និង​ករណី​ដាំដុះ​ ​៧នាក់​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម