Connect with us

កម្ពុជា​ ​សម្លឹង​មើល​រោងចក្រ​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប​ ​ក្រោយ​ប្រឈម​កង្វះ​អគ្គិសនី​

ភ្នំពេញ​ ​៖​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ជំរុញ​អោយ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​ជ្រើសរើស​យក​រោងចក្រ​ផលិត​អគ្គិសនី​ ​ដែល​មាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ ​ដូចជា​ ​រោងចក្រ​ដែល​ប្រើ​ប្រាស់​ហ្គាស​ ​(​Gas​)​ ​ជាដើម​ ​។​ ​

​យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​នៅ​ថ្ងៃទី​ ​២០​ ​ខែមីនា​នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​ ​នឹង​ប្រឈម​នូវ​កង្វះខាត​អគ្គិសនី​ប្រើប្រាស់​ ​ដោយសារ​តម្រូវការ​កាន់តែ​ខ្ពស់​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​,​ ​សៀមរាប​ ​និង​ក្រុង​ព្រះសីហនុ​ ​ជាដើម​ ​ដែល​ពីមុន​ប្រើប្រាស់​តែ​ជាង​ ​២០​ ​មេ​ហ្កា​វ៉ាត់​ ​ប៉ុន្តែ​ពេលនេះ​ ​គឺ​ត្រូវការ​ជាង​ ​១០០​ ​មេ​ហ្កា​វ៉ាត់​ ​។​ ​


​សម្តេច​តេជោ​ ​បាន​លើកឡើង​បន្ថែម​ថា​ ​ជាក់ស្តែង​ ​វិស័យ​សំណង់​ ​គឺ​បាន​កើនឡើង​ជាង​ ​៧០០​%​ ​បើ​ប្រៀបធៀប​ក្នុង​ខែមករា​ ​និង​ ​កុម្ភះ​ ​ឆ្នាំទៅ​ ​ដែល​ចំណុច​នេះ​ហើយ​ ​ធ្វើអោយ​មាន​តម្រូវការ​អគ្គិសនី​ប្រើប្រាស់​ ​កាន់តែ​ច្រើន​ ​ដែល​ខុសពី​ការព្យាករណ៍​របស់​រាជរដ្ឋាភិបាល​ ​កាលពី​ពេលមុន​ ​។​ ​ចំពោះ​ដំណោះស្រាយ​បន្ទាន់​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជា​បណ្តោះអាសន្ន​នៅពេល​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​រៀបចំ​អោយ​នាំចូល​កប៉ាល់​ផលិត​អគ្គិសនី​ពី​ប្រទេស​តួ​គី​ ​ដែល​អាច​ផ្តល់​ភ្លើង​ប្រើប្រាស់​បាន​ប្រមាណ​ ​២០០មេ​ហ្កា​វ៉ាត់​ ​មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​ ​ទម្រាំ​មាន​រោងចក្រ​ផលិត​អគ្គិសនី​ថ្មី​ថែមទៀត​ ​ទើប​ដកក​ប៉ាល់​តួ​គី​ចេញ​វិញ​ ​។​ ​


​សម្តេច​តេជោ​ ​បាន​បញ្ជាក់​ថា​ ​ទោះបីជា​ទិញ​កប៉ាល់​ផលិត​អគ្គិសនី​ពី​តួ​គី​ថ្លៃ​បន្តិច​មែន​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ ​នឹង​មិន​ទទួលផល​ប៉ះពាល់​ដោយសារ​ថ្លៃ​អគ្គិសនី​នោះ​ទេ​។​ សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ជំរុញ​អោយ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​ជ្រើសរើស​យក​រោងចក្រ​ផលិត​អគ្គិសនី​ដែល​មាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ ​ប្រសើរ​ជាង​ប្រើប្រាស់​ធ្យូងថ្ម​ ​ព្រោះ​យូរ​ទៅ​វា​មានតម្លៃ​កាន់តែ​ខ្ពស់​ ​ដែល​បង្ក​ការ​លំបាក​ ​។​ ​សម្តេច​តេជោ​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​ ​ត្រូវការ​រោងចក្រ​ផលិត​អគ្គិសនី​បែប​ទំនើប​ ​សម្រាប់​ពេល​អនាគត​៕​

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម