Cellcard ចាប់ដៃគូជាមួយ Rules of Survival បើកការប្រកួតហ្គេមលើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ សម្រាប់អ្នកដែលគាំទ្រហ្គេម Rules of Survival ទទួលបានជាពិសេសពី Cellcard នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកម្មវិធី Digital Cambodia នៅឯសាលពិព័រណ៍ Koh Pich ក្នុងព្រឹត្តិការណ៍ពិព័រណ៍ឌីជីថលកម្ពុជា ពីថ្ងៃទី ១៥ដល់ ១៧ខែមីនា ឆ្នាំ ២០១៩។
Cellcard គឺជាដៃគូផ្លូវការក្នុងការប្រកួតហ្គេម Rules of Survival ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅផ្សារ Aeon Mall 2 ថ្ងៃទី៦ ខែមេសា ។
អ្នកលេងហ្គេម ដែលមានស៊ីម Cellcard អាចបង្កើនបទពិសោធន៍លេងហ្គេមជាមួយការទទួលបាន Star Diamonds ។ ហើយវាត្រូវបានប្រើប្រាស់ដើម្បីទិញអាវុធ អាវ និង យានយន្ត ដែលអាចជួយអ្នកលេងឱ្យឈ្នះ។
Cellcard កំពុងផ្តល់រហូតដល់ទៅ 1000 Star Diamonds ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ដោយប្រើប្រាស់លេខកូដពិសេស នៅពេលដែលពួកគេតេទៅ *88182# ។
អតិថិជន អាចប្រើលេខកូដមួយក្នុងមួយថ្ងៃដើម្បីទទួលបាន Star Diamonds ចំនួន២០០ ដោយឥតគិតថ្លៃ ហើយនៅលេខកូដទី២ នៅថ្ងៃបន្ទាប់ ដើម្បីទទួលបាន Star Diamonds ចំនួន២០០បន្ថែមទៀត ក្នុងតម្លៃត្រឹមតែ $០.៥០ប៉ុណ្ណោះ ។ ការផ្តល់ជូនពិសេស មានពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា ។ Rules of Survival គឺជាហ្គេមកំពូលមួយក្នុងចំណោម ហ្គេមល្បីៗទៀតរបស់ Netease ដែលហ្គេមទាំងនេះត្រូវបានលេងនៅជាង៦០ប្រទេស ហើយមានការទាញយកជាង ២០០លានដង។
ដោយបានសម្ពោធកាលពី ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្គេម Rules of Survival គឺជាហ្គេមលើទូរស័ព្ទបែប Battle Royale ដែលអនុញ្ញាតឱ្យអ្នកលេងដល់ទៅ ៣០០អ្នក ចូលរួមប្រកួតម្តងៗ។
នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard លោក Ian Watson បាននិយថា អ្នកលេងនៅកម្ពុជាជាងរាប់ពាន់ ត្រូវបានរំពឹងថានឹងចូលរួម ប្រកួតនេះ ការប្រកួតលើកទីមួយរបស់ហ្គេមរបស់Netease នៅក្នុងប្រទេស។
លោក Watson បាននិយាយថា៖ «កម្មវិធី Digital Cambodia គឺជាវេទិកាដ៏ល្អសម្រាប់ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់ហ្គេម Rules of Survival ដើម្បីផ្តល់ជូនយុវជននៅក្នុងសហគមន៍ហ្គេមកម្ពុជា»។
លោកបញ្ជាក់ថា «តាមរយៈការចាប់គូដៃគូសហការនេះ ក្រុមហ៊ុន Cellcard កំពុងចាប់យកការពង្រឹងឈ្មោះប្រទេសកម្ពុជា លើការលេងហ្គេមទៅឆាកអន្តរជាតិ ដូច្នេះនឹងមានដៃគូលេងហ្គេមកាន់តែច្រើនជាងមុនរីករាយនឹងមកទីនេះ។ ហើយថា «ស្តង់របស់យើង នៅឯកម្មវិធី Digital Cambodia គឺត្រូវបានរៀបចំជាមួយហ្គេមនិងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា VR និង AR សម្រាប់អ្នកទាំងអស់គ្នាដែលចង់សាកល្បង»។
លោក Watson បានបន្តថា បច្ចេកវិទ្យា VR និង AR គឺជាអនាគតនៃហ្គេម ហើយ បច្ចុប្បន្នមានឱកាសសម្រាប់ការទំនាក់ទំនង នៅក្នុងវិស័យ ផលិតគ្រឿងយន្ត រចនា អប់រំ និង ការបណ្តុះបណ្តាល។
លោកបន្ថែមថា «បច្ចេកវិទ្យា VR និង AR គឺជាគម្រោងរបស់យើងសម្រាប់បច្ចេកវិទ្យា 5G ហើយពួកយើងចង់ឱ្យអតិថិជនកាន់ច្រើន បានទទួលយកបទពិសោធន៍បច្ចេកវិទ្យាបច្ចុប្បន្នដែលពួកយើងកំពុងសម្លឹងមើលទៅអនាគត»។
អ្នកលេងអាចមើលការផ្សាយផ្ទាល់ការប្រកួតលើ Facebook និង YouTube តាមរយៈ Rules of Survival ៕
ប្រភព ៖ CNC
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍