តោះមកស្វែងយល់ការប្រកួតបាល់ទាត់ U23 វគ្គជម្រុះ ជើងឯកទ្វីបអាស៊ី
ភ្នំពេញ ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតបាល់ទាត់ U23 វគ្គជម្រុះ ជើងឯកទ្វីបអាស៊ី សម្រាប់ពូល H ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែមីនា ចុងសប្តាហ៍នេះ ។ ក្រុមហ៊ុន CBS ដែលរួមមាន ទូរទស្សន៍ CTN និង MyTV ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់នេះ ជូនទស្សនិកជន បានទស្សនា ដែលមានរយៈពេល ៣ថ្ងៃ សម្រាប់ការប្រកួតទាំងអស់នៃវគ្គជម្រុះ ជើងឯកទ្វីបអាស៊ី អាយុក្រោម ២៣ឆ្នាំ ពូល H ។
សម្រាប់ពូល H នេះ រួមមាន ក្រុមបាល់ទាត់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ រួមនឹងក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី U23, ក្រុមជម្រើសជាតិកូរ៉េខាងត្បូង U23 និង ក្រុមជម្រើសជាតិចិនតៃប៉ិ U23 នឹងបើកការប្រកួតដើម្បីដណ្តើមលេខ១ ក្នុងពូល សម្រាប់ឈានទៅវគ្គបន្ទាប់ ។
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ
ក្រុមជម្រើសជាតិអូស្រ្តាលី អាយុក្រោម ២៣ឆ្នាំ
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង អាយុក្រោម ២៣ឆ្នាំ
ក្រុមជម្រើសជាតិចិនតៃប៉ិ អាយុក្រោម ២៣ឆ្នាំ
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ីនេះផងដែរ គឺមានក្រុមជម្រើសជាតិ សរុបទាំងអស់ ៤៤ក្រុម ចែកចេញជា១១ពូល និងមានតែក្រុមជម្រើសជាតិខ្លាំងបំផុតចំនួន ១៦ប៉ុណ្ណោះ ដែលអាចមានឳកាសទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៅប្រទេសថៃ នាឆ្នាំ២០២០ ។
ក្រុមលេខ១ នៃពូលទាំង១១ និងក្រុមលេខ២ ល្អបំផុតចំនួន ៤ក្រុម នឹងមានឳកាសទៅប្រកួតជុំផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមជម្រើសជាតិ អាយុក្រោម ២៣ឆ្នាំ ប្រទេសថៃ គឺមានឈ្មោះប្រកួតនៅជុំផ្តាច់ព្រ័ត្រ រួចជាស្រេចហើយ ក្នុងនាមជាម្ចាស់ផ្ទះ ។ ដូចនេះ បើសិនជាក្រុមជម្រើសជាតិថៃ អាយុក្រោម ២៣ឆ្នាំ ជាប់ជាក្រុមលេខ១ ប្រចាំពូល ឬ ជាក្រុមលេខ២ល្អបំផុត ក្នុងចំណោម៤ក្រុម ដូច្នេះក្រុមលេខ២ល្អបំផុតប្រចាំពូលទាំង១១ លេខរៀងទី៥ ក៏នឹងមានឳកាសទៅវគ្គផ្តាច់ព្រ័ត្រនេះផងដែរ ។
តោះ មកមើលតារាងនៃការប្រកួតខាងក្រោម ដើម្បីជ្រាបច្បាស់ពីថ្ងៃ ម៉ោង និងការផ្សាយផ្ទាល់ពីពហុកីឡដ្ឋានជាតិអូឡាំពិក តាមកញ្ចក់ទូរទស្សន៍ CTN និង MyTV ទាំងអស់គ្នា ៖

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍