Connect with us

កញ្ញា​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​ប្រែរូប​រាង​ជា​ ​នាង​ទេព​មច្ឆា​ ​

ភ្នំពេញ​៖​ ​ទស្សនិកជន​ប្រហែលជា​មិនបាន​ដឹង​នោះ​ទេ​ថា​ ​តារាចម្រៀង​ស្រី​ម្នាក់​ ​បាន​ប្រែរូប​រាង​ហើយ​ ​គឺ​ ​ប្រែ​ពី​មនុស្ស​ ​ទៅជា​នាង​ទេព​មច្ឆា​ ​ខណៈ​អ្នកគាំទ្រ​ ​ថា​ ​គាត់​ ​បាន​ក្លាយជា​ត្រី​ ​។​


​ ​
​ពិតហើយ​ពេលនេះ​ ​តារាចម្រៀង​ផលិតកម្ម​ ​«​ថោន​»​ ​កញ្ញា​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​ពិតជា​ធ្វើឲ្យ​អ្នកគាំទ្រ​ ​របស់​ខ្លួន​កាន់តែ​ឆ្ងល់​ថា​ ​ហេតុអ្វីបានជា​គាត់​ ​ប្រែខ្លួន​ពី​មនុស្ស​ ​ទៅជា​ទេព​នាង​មច្ឆា​ ​ទៅវិញ​ ​។​



​តារាចម្រៀង​រូប​ស្រស់​សោភា​ ​មុខមូលក្រឡង់​ដូច​ដួងខែ​ ​កញ្ញា​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​បាន​ក្លាយជា​ ​នាង​ទេព​មច្ឆា​ ​ដោយសារតែ​កញ្ញា​ ​ត្រូវ​ថត​វីដេអូ​ចម្រៀង​ ​(​MV​)​ ​សំរាប់​បទចម្រៀង​ ​ត្រៀម​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ខ្មែរ​ ​ខាងមុខនេះ​ ​។​ ​
​កញ្ញា​ ​ឈិត​ ​សុវណ្ណ​បញ្ញា​ ​បាន​តែងខ្លួន​ជា​ ​នាង​ទេព​មច្ឆា​ ​នេះ​ ​មើលទៅ​ពិតជា​ដូច​ណាស់​ ​ថែមទាំង​មាន​សម្រស់​រឹតតែ​ស្រស់​ស្អាត​ ​ស៊ីគ្នា​ទៅ​នឹង​ឈុត​មួយ​នេះ​ណាស់​ ​។​ ​



​សំរាប់​អ្នកគាំទ្រ​កញ្ញា​នោះ​វិញ​ ​គឺ​ពេញចិត្ត​ឈុត​នេះ​ណាស់​ ​ថែមទាំង​សរសើរ​កញ្ញា​ ​មិន​ដាច់​ពី​មាត់​ ​នៅពេល​បានឃើញ​កញ្ញា​ ​តែងខ្លួន​បែបនេះ​ ​៕​



​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម