Connect with us

ខ្មៅស្រអែម​ពិតមែន​ ​តែ​លោក​ ​គូ​ម៉ា​ ​មាន​អ្នកគាំទ្រ​ច្រើន​ ​មិនចាញ់​តារា​ផ្សេង​នោះ​ទេ​ ​

ភ្នំពេញ​៖​ ​លោក​ ​គូ​ម៉ា​ ​តារាចម្រៀង​ដែល​មាន​សម្បុរ​ខ្មៅស្រអែម​ ​មាន​អ្នកគាំទ្រ​ ​មិនចាញ់​តារា​ផ្សេង​នោះ​ទេ​ ​ក្នុង​នោះ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គេ​ឃើញ​មាន​ក្រុម​អ្នកគាំទ្រ​ជាច្រើន​ ​បាន​ឈរ​ចាំ​ថតរូប​ជាមួយ​គាត់​ ​។​ ​​លោក​ ​គូ​ម៉ា​ ​ជាតា​រា​ចម្រៀង​មួយ​រូប​ ​ដែល​មា​នកេរិ៍្ត​ឈ្មោះ​បោះ​សំឡេង​មិនចាញ់​តារា​ចម្រៀង​ផ្សេង​ៗ​ទៀត​នោះ​ទេ​ ​ក្នុង​នោះ​ ​សព្វថ្ងៃ​នេះ​ ​លោក​ ​ក៏​កំពុង​ទទួល​ថត​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ​ ​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ផង​ដែរ​ ​។​ ​

​ទោះបីជា​លោក​ ​គូ​ម៉ា​ ​មាន​សម្បុរ​ខ្មៅស្រអែម​ ​តែបើ​និយាយ​ពី​សំឡេង​របស់​លោក​ ​ពិតជា​រណ្តំ​ចិត្ត​សម្រាប់​យុវវ័យ​ជាច្រើន​ ​ក្នុង​នោះ​ ​រាល់​ការ​ប្រគំ​ត​ន្ត្រី​ធំៗ​ ​ឃើញ​មាន​អ្នកចូលរួម​ទស្សនា​ច្រើន​មែនទែន​ ​ហើយ​ម្នា​ក់ៗ​ ​បាន​ឈរ​រង់ចាំ​ថតរូប​ជាមួយ​គាត់​។​ ​លោក​ ​គូ​ម៉ា​ ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​របស់​លោក​ថា​ ​«​អរគុណ​សំរាប់​ការ​គាំទ្រ​រូបលោក​»​ ​។​ ​ដោយឡែក​ ​សម្រាប់​មតិ​របស់​អ្នកគាំទ្រ​វិញ​ ​មានតែ​ពាក្យ​ជូនពរ​ ​«​សុំ​ឱ្យ​ ​Idol​ ​សុខសប្បាយ​»​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម