អភិបាលខេត្តស្ទឹងត្រែងចុះពិនិត្យការិយាល័យបោះឆ្នោតដែលលិចទឹកនៅឃុំតាឡាត ស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីបញ្ចប់ការឃោសនារកសំឡេងឆ្នោតចុងក្រោយនៅរសៀលថ្ងៃទី២៧ កក្កដានេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងនូវការិយាល័យបោះឆ្នោតចំនួនពីរ ក្នុងឃុំតាឡាត ស្រុកសេសាន ដែលបានលេចទឹកអស់រយ:ចំនួនបីថ្ងៃកន្លងមក ដោយសារទឹកភ្លៀង និងទឹកជំនន់ពីទន្លេខាងលើនៅប្រទេសលាវ។
ការចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមបានបញ្ជាក់ថា ទី១-បើទឹកនៅតែបន្តលិចការិយាល័យ ដូច្នេះយើងនឹងពិភាក្សាជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវដូរទីតាំងឬយ៉ាងណា? ទី២-ដើម្បីវាយតម្លៃសភាពការណ៍រួម និងសនិដ្ឋានថាតើទឹកអាចនិងស្រកទាន់សភាពការណ៍ ទី៣-ត្រៀមលក្ខណៈទូក ដើម្បីដឹកប្រជាពលរដ្ឋទៅបោះឆ្នោត។
លោក ញ៉ែម សារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំតាឡាត បានឲ្យដឹងថា ឃុំតាឡាតមានចំនួន៦ភូមិ ហើយភូមិដែលកំពុងទឹកលេចមានចំនួន៤ភូមិ និង២ការិយាល័យបោះឆ្នោត៕ (អត្ថបទ៖ ភ្នាក់ងារខេត្តស្ទឹងត្រែង)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍