Vinicius Junior បង្ហើបថា ទៅ Real មិនទៅ Barcelona គឺជាជម្រើសល្អបំផុត
អេស៉្បាញ៖ Vinicius Junior បានបង្ហើបឲ្យដឹងថា គាត់បានជ្រើសយក Real Madrid មិនរើសយក Barcelona គឺជាជម្រើសល្អបំផុតសម្រាប់គាត់ ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល វ័យ ១៨ឆ្នាំរូបនេះ បានចុះហត្ថលេខាជាមួយក្លិប Real Madrid កាលពីខែឧសភា ឆ្នាំ២០១៧ មុនពេលផ្ទេរពី Flamengo ជាផ្លូវការ កាលពីខែកក្កដាឆ្នាំមុន ។ Vinicius បាននិយាយថា Barcelona បានផ្តល់ប្រាក់ឲ្យគាត់ច្រើនជាង Real ប៉ុន្តែការសម្រេចចិត្ត គឺផ្អែកលើអ្វីដែលគិតថា ជាជម្រើសល្អបំផុត ។
ខ្សែប្រយុទ្ធវ័យក្មេង ដែលអ្នករាល់គ្នាគិតថា អាចស្នងតំណែងរបស់ Neymar បានប្រាប់កាសែត Cadena SER ថា៖ ” ឪពុករបស់ខ្ញុំ មិនដែលប្រាប់ខ្ញុំ ពីចំណាប់អារម្មណ៍របស់ Barcelona និង Real Madrid ទេ។ បន្ទាប់មក យើងបានទៅលេងក្លិបទាំងពីរ ខ្ញុំចូលចិត្តពួកគេទាំងពីរ ។ Barcelona ផ្ដល់លុយច្រើងជាង Real បើខ្ញុំយល់ព្រមទៅ ប៉ុន្តែយើងចង់បានជម្រើសដ៏ល្អបំផុត។ ខ្ញុំ ក៏សម្រេចចិត្តចូលរួមជាមួយក្រុមម្ចាស់ជើងឯក Champions League ៣សម័យជាប់គ្នាតែម្ដងទៅ” ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍