Connect with us

ប៉ុន្មាន​មាត់​ ​របស់​ ​Eden​ ​Hazard​ ​ធ្វើឲ្យ​អ្នកគាំទ្រ​ ​Chelsea​ ​សប្បាយចិត្ត​ខ្លាំង​

អង់គ្លេស​៖​ ​Eden​ ​Hazard​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​គាត់​ ​នឹង​មិន​ផ្លាស់ទៅ​កាន់​ ​Real​ ​Madrid​ ​ទេ​ ​ខណៈ​ដែល​ព្យាយាម​ឈ្នះ​ពានរង្វាន់​ ​Europa​ ​League​ ​និង​ ​កៅអី​ ​Top4​ ​ជាមួយ​ ​Chelsea​ ​។​


​Hazard​ ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ក្រុម​ ​Real​ ​Madrid​ ​និង​ការ​រំពឹង​ទុក​ ​ទៅលើ​អនាគត​របស់​កីឡាករ​អន្តរ​ជា​តិ​ប៊ែលហ្ស៊ិ​ក​ ​បាន​កើនឡើង​កាន់តែ​ខ្លាំង​ ​បន្ទាប់ពី​ការ​វិល​ត្រលប់​របស់​ ​Zidane​ ​ទៅកាន់​ប្រទេស​អេស្ប៉ាញ​វិញ​។​ ​
​តារា​វ័យ​ ​២៨ឆ្នាំ​រូប​នេះ​ ​នៅសល់​កិច្ចសន្យា​ជាមួយ​ក្រុម​តោ​ខៀវ​ ​រហូតដល់​ឆ្នាំ២០២០​ ​ហើយ​រូបគេ​ ​ក៏បាន​បង្ហើប​ដល់​អ្នកគាំទ្រ​ផង​ដែរ​ថា​ ​កុំ​ទាន់​ភ័យ​អី​ ​លោក​ ​មិនទាន់​ចាកចេញ​ពី​ ​Chelsea​ ​ទេ​ ​។​


​Hazard​ ​បាន​ប្រាប់​សារព័ត៌មាន​ ​VTM​ ​ពេល​សួរ​អំពី​ការផ្ទេរ​ទៅកាន់​ទីក្រុង​ម៉ា​ឌ្រី​តថា​ ​៖​ ​«​ ​ខ្ញុំ​មិនទាន់​គិត​គូ​រឿង​ការផ្លាស់ប្ដូរ​នោះ​ទេ​។​ ​ខ្ញុំ​ចង់​ជួយ​ ​Chelsea​ ​ពីរបី​ខែ​ទៀត​ ​ហើយ​ព្យាយាម​ឈ្នះ​ពានរង្វាន់​ ​Europa​ ​League​ ​។​ ​នៅ​សប្តាហ៍​នេះ​ ​ខ្ញុំ​គិត​ពី​ក្រុមជម្រើសជាតិ​ ​ហើយ​បន្ទាប់មក​ ​ត្រលប់​មក​ ​Chelsea​ ​វិញ​ ​។​ ​បន្ទាប់មក​ទៀត​ ​យើង​នឹង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ក្នុង​ក្រុម​ ​។​ ​យើង​អាច​ឈ្នះ​ពាន​ ​Europa​ ​League​ ​-​ ​យើង​ត្រូវតែ​ឈ្នះ​ពានរង្វាន់​ ​Europa​ ​League​ ​ឬ​ ​បញ្ចប់​រដូវ​កាល​ក្នុង​ ​Top4​ ​ដើម្បី​មាន​កៅអី​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​នៅ​ឆ្នាំក្រោយ​ ​»​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម