PSG គ្រោងអនុវត្តតាមផ្លូវច្បាប់ប្រឆាំងកីឡាករ Evra បន្ទាប់ពីនិយាយមាក់ងាយ
បារាំង៖ Paris Saint-Germain នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ប្រឆាំងនឹងកីឡាករ Patrice Evra បន្ទាប់ពីអតីតខ្សែការពាររបស់ក្រុម Manchester United ត្រូវបានចោទប្រកាន់ពីបទនិយាយមាក់ងាយ វាយប្រហារក្លិប Ligue 1 នេះ ។
យោងតាមសារព័ត៌មាន ESPN បានលើកឡើងថា Evra បានបង្ហោះវីដេអូ និយាយពាក្យមិនសមរម្យទៅលើក្លិប PSG នៅពេលគាត់ អបអរជ័យជម្នះរបស់ ManUtd នៅកីឡដ្ឋាន Parc des Princes កាលពីដើមខែនេះ ។ បន្ទាប់ពីការប្រកួតនេះ អតីតមិត្តរួមក្រុមនៅ Monaco លោក Jérôme Rothen បានចោទប្រកាន់ថា ៖ «ការខ្វះការគោរព» ។ ភ្លាមនោះ Evra បានឆ្លើយតបថា ៖ ” ពេលណាដែលខ្ញុំឃើញអ្នក ខ្ញុំនឹងទះកំផ្លៀងអ្នក ” ។ អតីតខ្សែការពារក្រុមបារាំង ត្រូវបានរាយការណ៍ថា ស្ថិតនៅទីក្រុងប៉ារីស នៅក្នុងហាងកាត់សក់ប្អូនប្រុសរបស់ Paul Pogba លោក Florentin និងបានថតវីដេអូ និយាយមើលងាយក្រុមអ្នកមានបារាំង ។
បន្ទាប់មក នៅថ្ងៃអង្គារ PSG បានបញ្ចេញការឆ្លើយតបជាផ្លូវការថា ៖ “ PSG សូមថ្កោលទោសយ៉ាងខ្លាំង ចំពោះពាក្យសម្ដីមិនសមរម្យ និងការមើលងាយរបស់ Patrice Evra ទៅលើក្លិប, អ្នកតំណាងរបស់ខ្លួន និងអតីតកីឡាកររបស់ខ្លួន Jérôme Rothen នៅក្នុងការផ្សាយវីដេអូ តាមបណ្តាញសង្គមកាលពីថ្ងៃចន្ទ ” ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍