Connect with us

ម្តាយ​កីឡាករ​ ​Rabiot​ ​ថា​ ​នៅជា​មួយ​ ​PSG​ ​កូន​គាត់​ប្រៀប​ដូចជា​អ្នកទោស​

បារាំង​៖​ ​ម្តាយ​របស់​កីឡាករ​ ​Adrien​ ​Rabiot​ ​បាន​អះអាង​ថា​ ​កូនប្រុស​របស់​អ្នកស្រី​ ​ប្រៀប​ដូចជា​អ្នកទោស​ ​ពេល​នៅជា​មួយ​ក្លិប​ ​Paris​ ​Saint​-​Germain​ ​ក្របខ័ណ្ឌ​ ​Ligue​ ​1​។​


​ខ្សែបម្រើ​ ​Rabiot​ ​ត្រូវ​បាន​ផ្អាក​ចេញពី​ក្រុម​ ​PSG​ ​ចាប់តាំងពី​ពាក់កណ្តាល​ខែធ្នូ​ ​បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​ក្នុង​ការ​បន្ត​កុងត្រា​ជាមួយ​ក្លិប​ ​ខណៈ​ដែល​កិច្ចសន្យា​បច្ចុប្បន្ន​ ​នឹង​ផុត​នៅ​ដំណាច់​រដូវ​កាល​នេះ​ ​។​ ​​កីឡាករ​វ័យ​ ​២៣ឆ្នាំ​រូប​នេះ​ ​ក៏​ត្រូវ​បាន​រិះគន់​ដោយ​លោក​ ​Antero​ ​Henrique​ ​នាយក​ផ្នែក​កីឡាករ​ក្លិប​ ​PSG​ ​រឿង​ទៅលេង​ក្លិប​រាត្រី​ក្នុងរយៈពេល​ប៉ុន្មាន​ម៉ោង​ ​បន្ទាប់ពី​ក្រុម​របស់​ខ្លួន​ធ្លាក់​ចេញពី​ ​Champions​ ​League​ ​។​


​ម្តាយ​របស់​ ​Rabiot​ ​គឺ​អ្នកស្រី​ ​Veronique​ ​បាន​និយាយ​ថា​ ​៖​ ​”​ ​ខ្ញុំ​មិន​ចង់យំ​ពី​រឿង​នេះ​ទេ​ ​ឬ​ ​ក៏​ធ្វើឲ្យ​ខ្ញុំ​ចុះ​ខ្សោយ​ថែមទៀត​នោះ​ទេ​។​ ​ពេលនេះ​ ​Adrien​ ​ដូចជា​អ្នកទោស​ទៅ​ហើយ​ ​ដោយ​ទង្វើ​របស់​ ​PSG​ ​។​ ​ពួកគេ​ពិន័យ​កូន​ខ្ញុំ​ ​រឿង​ចូល​ក្លិប​រាត្រី​ ​ទាំង​ដែល​មិន​ត្រូវការ​កីឡាករ​ម្នាក់​នេះ​ ​។​ ​ហើយ​ក្លិប​ចង់​ត្រួតត្រា​ជីវិត​ឯកជន​របស់​ ​Adrien​ ​ផង​ដែរ​ ​។​ ​ពួកគេ​បាន​បញ្ឈរជើង​ ​Rabiot​ ​ចោល​ ​ដោយ​លើកយក​ហេតុ​ផង​នេះ​ហេតុផល​នោះ​មក​និយាយ​ ​”​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម