Connect with us

តោះ​មើលរូប​ភាព​ដ៏​ផ្អែមល្ហែម​របស់​ ​ទេព​ ​បូ​ព្រឹក្ស​ ​និង​គូស្នេហ៍​ ​នៅ​កោះ​ម៉ាល់ឌីវ​

ភ្នំពេញ​៖​ ​មិនធម្មតា​មែន​មួយគូ​នេះ​ ​ធ្វើឲ្យ​ក៏​ក្រើក​ពិភព​សិល្បៈ​ ​ក្នុង​ឈុត​ព្រះអង្គ​ម្ចាស់​ទេព​មច្ឆា​ ​និង​ ​ម្ចាស់​ក្សត្រិយ៍​ទេព​មច្ឆា​ ​ដែល​មើលទៅ​សុំ​ចាញ់​តែម្តង​ ​។​ ​
​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​និង​លោក​ ​ជី​ ​ដេ​វីត​ ​បាន​ធ្វើឲ្យ​តារា​សម្តែង​ជាច្រើន​រូប​ ​សរសើរ​អ្នក​ទាំងពីរ​ ​យ៉ាង​ខ្លាំង​ ​បើ​ទោះជា​ពីមុន​ ​ពួកគាត់​ ​មាន​បញ្ហា​ជាច្រើន​ក៏​ពិតមែន​ ​តែ​អ្នក​ទាំងពីរ​ ​នៅតែ​បន្ត​សាង​អនុស្សាវរីយ៍​ជាមួយគ្នា​ ​និង​ឆ្លងកាត់​ឧបសគ្គ​ជាមួយគ្នា​។​ ​

​រូបភាព​ជាច្រើន​ក្នុង​ដំណើរ​កម្សាន្ត​នៅ​កោះ​ម៉ាល់ឌីវ​របស់​អ្នក​ទាំងពីរ​ ​បាន​ធ្វើឲ្យ​អ្នកគាំទ្រ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​និង​ ​លោក​ ​ជី​ ​ដេ​វីត​ ​បញ្ចេញមតិ​កោតសរសើរ​ជាច្រើន​ ​និង​បាន​និយាយ​ថា​ ​«​ពិតជា​ស្រស់​ស្អាត​ណាស់​ ​តើ​ពេលណា​ទើប​អ្នក​ទាំងពីរ​រៀបការ​»​ ​។​ ​អ្នកគាំទ្រ​ជាច្រើន​ ​បាន​កំពុងតែ​រង់ចាំ​មើល​ដំណឹងល្អ​ពី​គូស្នេហ៍​មួយ​នេះ​ ​។​ ​​ប៉ុន្តែ​អ្វី​ៗ​ ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ ​បើ​ទោះបីជា​ក្តី​ស្រឡាញ់​យ៉ាង​បើកចំហ​របស់​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​និង​ ​លោក​ ​ជី​ ​ដេ​វីត​ ​មាន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ​ក៏​អ្នក​ទាំងពីរ​ ​មិនបាន​បង្ហើប​អ្វី​សោះ​ ​ដូចនេះ​ ​មានតែ​រង់ចាំ​មើល​បន្ត​ទៀត​ ​ថា​ ​តើ​អ្នក​ទាំងពីរ​ ​ចូល​រោងការ​នៅពេល​ណា​ ​។​

​គួរ​រម្លឹក​ថា​ ​តារាចម្រៀង​ដែល​និយម​លេង​ស្ទីល​បែប​កូរ៉េ​ ​និង​ចូលចិត្ត​ច្រៀង​ចម្រៀង​បែប​ញាក់​កន្ត្រាក់​អារម្មណ៍​ ​បាន​បណ្តើរ​គូស្នេហ៍​ ​ដែល​ជាតា​រា​ចំ​រៀ​ងរ៉េប​ ​ទៅ​កម្សាន្ត​នៅ​កោះ​ម៉ាល់ឌីវ​ ​ដែល​មានការ​រួម​ដំណើរ​ពី​មិត្តភក្តិ​ ​ក៏ដូចជា​គ្រួសារ​របស់​លោក​ ​ជា​ ​វណ្ណ​រិទ្ធ​ ​ផង​ដែរ​ ​។​ ​

​ទេព​ ​បូ​ព្រឹក្ស​ ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ជា​ខ្លាំង​ ​ព្រោះ​កោះ​ម៉ាល់ឌីវ​ ​ជា​កន្លែង​ដែល​កញ្ញា​មានបំណង​ប្រាថ្នា​មកលេង​ជាយូរមកហើយ​ ​ទើបតែ​ពេលនេះ​ ​លោក​ ​ជី​ ​ដេ​វីត​ ​បានសម្រេច​បំណង​របស់​នាង​ ​។​ ​ទេព​ ​បូ​ព្រឹក្ស​ ​បាន​ថតរូប​ដែល​មើលទៅ​ ​ហាក់បីដូចជា​រូបថត​ ​Pre​-​wedding​ ​អញ្ចឹង​ ​ប៉ុន្តែ​ ​កញ្ញា​ ​បាន​បញ្ជាក់​ថា​ ​គ្រាន់តែ​ថត​លេង​ប៉ុណ្ណោះ​ ​។​ ​ប៉ុន្តែ​រូបភាព​ទាំងអស់​នៅ​កោះ​ម៉ាល​ឌីវ​ ​អាច​នឹង​ក្លាយជា​រូបថត​ ​Pre​-​wedding​ ​របស់​កញ្ញា​ ​នា​ពេល​ខាងមុខ​ផង​ដែរ​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​ ​និង​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម