ស្ថានទូតឆែក បង្ហាញ និងណែនាំបណ្តាញសង្គមថ្មី សម្រាប់ការតែងកំណាព្យ (មានវីដេអូ)
ភ្នំពេញ ៖ ស្ថានទូតឆែក ប្រចាំនៅកម្ពុជា បានអោយដឹងថា ការប្រារព្ធទិវាកំណាព្យពិភពលោក នៅថ្ងៃទី ២១ ខែមីនានេះ គឺជាការគាំទ្រដល់ភាពចម្រុះនៃភាសា តាមរយៈការបញ្ចេញមតិក្នុង ទម្រង់កំណាព្យ និង ជាឪកាសផ្តល់ជូននូវភាសា ដែលជិតបាត់បង់នៅក្នុងសហគមន៍របស់ពួកគេបានឮ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃនេះ ស្ថានទូតឆែក បានអោយដឹងថា ការសម្រេចចិត្តប្រកាសយកថ្ងៃទី ២១ ខែមីនា ថាជា ទិវាកំណាព្យពិភពលោក ត្រូវបានអនុម័តក្នុងអំឡុងពេលសម័យប្រជុំលើកទី ៣០ របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ១៩៩៩ ។
ការអបអរសាទរទិវាកំណាព្យពិភពលោក ក៏មានគោលបំណងដើម្បីលើកកម្ពស់ប្រពៃណីនៃការសំដែងកំណាព្យ ក្នុងការលើកកម្ពស់ការបង្រៀនកំណាព្យ ដើម្បីស្តារសន្ទនារវាងកំណាព្យ និងសិល្បៈផ្សេងទៀតដូចជា ល្ខោន របាំ តន្ត្រី និងគំនូរ។ ស្ថានទូតឆែក បានបញ្ជាក់ថា ទិវានេះ ក៏បានលើកកម្ពស់រូបភាពទាក់ទាញ នៃកំណាព្យនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផងដែរ ដោយសង្កត់ធ្ងន់ថា សិល្បៈនៃកំណាព្យ នឹងលែងត្រូវបានចាត់ទុកថា ជាបែបផែនសិល្បៈហួសសម័យ ប៉ុន្តែជាផ្នែកមួយ ដែលធ្វើអោយសង្គមទាំងមូល អាចមានឡើងវិញ និងអះអាងអត្តសញ្ញាណរបស់វា ។
ជាមួយគ្នានេះ បណ្តាញសង្គមកំណាព្យ ត្រូវបានបង្កើតឡើងសម្រាប់វេទិកាបែបថ្មី ឆ្លើយតបទៅនឹងការកើនឡើងប្រជាប្រិយភាពនៃកំណាព្យ និងតំម្រូវការនៃកំណាព្យសម័យទំនើប ។ យោងតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា បានបង្ហាញអំពីការកើនឡើងនូវប្រជាប្រិយភាពនៃកំណាព្យនៅលើពិភពលោក ហើយសក្តានុពលសម្រាប់ការរួមបញ្ចូលគ្នា នៃប្រជាជាតិ និងបណ្តាញសង្គមកំណាព្យថ្មី Poetizer មានប្រភពដើមចេញពីសាធារណរដ្ឋឆែក ។ កំណាព្យ បានក្លាយទៅជាឧបករណ៍សកល នៃការប្រមូលផ្តុំវប្បធម៌ ហើយអ្នកដែលស្រឡាញ់ចូលចិត្តកំណាព្យមកពីជាង ១២០ ប្រទេស បានបោះពុម្ពកំណាព្យជាង ១២0.000 រួចទៅហើយតាមរយៈគេហទំព័រ www.Poetizer.com ។
ទន្ទឹមគ្នានេះ បណ្តុំសេចក្តីអធិប្បាយក្នុង YouTube របស់ Manifesto មានការចូលទស្សនាជិតពីរសែន ហើយលោកអ្នក អាចចូលមើលបានតាមតំណរភ្ជាប់នៅទីនេះ៕
ទស្សនាវីដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍