Connect with us

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃស្អែក​

ភ្នំពេញ​ ​៖​ ​អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន​ ​បាន​អះអាង​ថា​ ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​គឺជា​គម្រោង​សាងសង់​ធំជាង​គេ​ ​ក្នុងចំណោម​គ​ម្រោ​ង​ធំៗ​ដែល​ខ្លួន​បាន​សាងសង់​កន្លងមក​ ​នៅក្នុង​ប្រទេស​ចំនួន១៥៥​ ​។​


​ការ​អះអាង​នេះ​ ​បាន​ធ្វើឡើង​ ​ខណៈ​ដែល​លោក​ ​វ៉ឹង​ ​កាង​ ​(​Weng​ ​Gang​)​ ​អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន​ ​បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​នៅ​ថ្ងៃទី២១​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​។​ ​លោក​ ​វ៉ឹង​ ​កាង​ ​ក៏បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​បាន​គាំទ្រ​ ​និង​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​របស់​លោក​ ​បាន​ចូលរួម​ចំណែក​កសាង​ស្ពាន​ថ្នល់​នៅ​កម្ពុជា​ ​ដែល​មាន​ប្រវែង​ជាង​ ​១ពាន់​គីឡូម៉ែត្រ​ ​រួចមក​ហើយ​។​


​លោក​ ​ក៏បាន​បង្ហាញ​ជំនឿ​ចិត្ត​របស់​ខ្លួន​ផង​ដែរ​ថា​ ​តាមរយៈ​គម្រោង​សាងសង់​ថ្នល់​ ​ស្ពាន​ ​នា​ពេល​កន្លងមក​ ​ក៏ដូចជា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃស្អែក​នេះ​ ​នឹង​ធ្វើ​ជួយ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ ​បោះពួយ​ទៅមុខ​កាន់តែ​លឿន​ថែមទៀត​ ​ហើយនឹង​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ផង​ដែរ​ ​។​
​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ទទួលស្គាល់​ថា​ ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន​ ​បាន​ធ្វើការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នល់​ ​និង​ស្ពាន​ ​នៅ​កម្ពុជា​ ​បាន​ប្រវែង​ជាង​ ​១ពាន់​គីឡូម៉ែត្រ​ ​ហើយ​ ​ថ្ងៃស្អែក​ ​នឹង​បន្ត​ពង្រីក​ការសាងសង់​ជា​បន្ថែម​ទៀត​ ​គឺ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ ​ទៅកាន់​ទីក្រុង​ព្រះសីហនុ​។​
​សម្តេច​តេជោ​ ​បាន​ជម្រាប​លោក​ ​កាង​ ​ថា​ ​អ្វី​ដែល​សម្ដេច​ចង់បាន​នោះ​ ​គឺ​ផ្លូវ​ ​ស្ពាន​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​ជា​ការចាំបាច់​របស់​ប្រជាជន​កម្ពុជា​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម