អគ្គស្នងការ ប្រាប់ឲ្យនគរបាលនៅទូទាំងប្រទេស ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំដល់នគរបាលនៅទូទំាងប្រទេស ស្ដីពីវិធានការ ធានាស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងឱកាស នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «ឆ្នាំកុរ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ។
យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃម្សិលមិញនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់នាយកដ្ឋានកណ្ដាល នាយកដ្ឋានជំនាញ អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវកសាងផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ តាមជំនាញ និងតាមភូមិសាស្ដ្ររៀងៗខ្លួន ដោយផ្ដោតលើការងារសំខាន់ៗ ចំនួន ១០ចំណុច។
នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យយកចិត្ដទុកដាក់ បង្កើនការក្ដាប់សភាពការណ៍ ពាក់ព័ន្ធសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេស សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្រ្កាបឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
ជាមួយគ្នានេះ ត្រូវជំរុញការអនុវត្ដគោលនយោបាយ «ភូមិឃុំ មានសុវត្ថិភាព» ឲ្យបានសកម្មផុសផុល និងត្រូវយកចិត្ដទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ តាមសហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់គ្រប់វិធានការដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាពជាមុន មិនត្រូវទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាពបង្កអសន្ដិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងអន្ដរាយដល់ទ្រព្យសម្បតិ្ដប្រជាពលរដ្ឋនោះឡើយ។ ទន្ទឹមគ្នានេះ ត្រូវបង្កើនវិធានការសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាគោលដៅប្រារព្ធពិធីបុណ្យ និងគោលដៅកម្សាន្ដសប្បាយរបស់ប្រជាពលរដ្ឋ ដូចជានៅទីវត្ដអារាម តំបន់ប្រាសាទ រមណីយដ្ឋាន ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ។
ដោយឡែក អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាឲ្យយកចិត្ដទុកដាក់យាមកាម ល្បាតការពារផ្ទះសំបែង ទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋដែលចាកចេញទៅជួបជុំសាច់ញាតិនៅឯស្រុកកំណើត ឬទៅកម្សាន្ដនៅទីឆ្ងាយទាំងគ្រួសារផងដែរ ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍