អីយ៉ាស់ លោក អេន ឌី ប្រកាសស្វែងរកស្នេហ៍?
ភ្នំពេញ៖ ថ្មីៗនេះ តារាជាច្រើន តែងតែបើកចំហ និងប្រកាសរកស្នេហ៍ ស្រាប់តែពេលនេះ មានម្នាក់ទៀតហើយ គឺ លោក អេន ឌី ក៏បានប្រកាសស្វែងរកស្នេហ៍ ផងដែរ។ នៅដើមឆ្នាំ២០១៩នេះ តារាសម្តែង និងចម្រៀង លោក អេន ឌី ហាក់បីដូចជាមិនសូវឃើញចេញមុខលើកញ្ចក់ទូរទស្សន៍នោះទេ ដោយសារតែលោកជាប់ធ្វើជាពិធីករក្នុងពីធីមង្គលការនានា។ ទន្ទឹមគ្នានេះ ទស្សិកជនក៏ធ្លាប់និយាយតៗគ្នាថា លោក អេន ឌី ប្រហែលជាស្រឡាញ់ភេទដូចគ្នា ហើយ ប៉ុន្តែរឿងនោះ មិនមែនជាការពិតនោះទេ ព្រោះគាត់ មិនទាន់គិតគូរថា នឹងយកនៅពេលណា ។
ថ្មីៗនេះ លោក អេន ឌី បានបង្ហោះរូប នៅលើបណ្តាញ Instagram ដោយកាន់ស្លាក មានអក្សរថា «ស្វែងរកស្នេហ៍» អមជាមួយរូបរាងដ៏សង្ហារបស់លោក បានទាក់ទាញចិត្តស្រីៗ ឱ្យលង់ក្នុងអន្លង់ស្នេហ៍របស់លោកផងដែរ ។
គួរកត់សម្គាល់ថា លោក អេន ឌី ក៏កំពុងមមាញឹកជាមួយការថតស្ពត អោយបណ្តាក្រុមហ៊ុនផលិតផលជាច្រើន ស្ទើរតែគ្មានពេលសម្រាក ទើបរូបលោក មិនមានពេលគ្រប់គ្រាន់ដើម្បីចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីផ្សេងៗនោះឡើយ ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍