Connect with us

អតីត​តារា​សម្តែង​ ​លី​ ​ចាន់​សីហា​ ​មិន​បោះបង់ចោល​ក្តី​សង្ឃឹម​ ​បើ​ទោះជា​…​

ភ្នំពេញ​៖​ ​អតីត​តារា​សម្តែង​ ​អ្នកនាង​ ​លី​ ​ចាន់​សីហា​ ​នៅតែ​បន្ត​ខំប្រឹង​ ​ដោយ​មិន​បោះបង់ចោល​នូវ​ក្តី​សង្ឃឹម​របស់​ខ្លួន​នោះ​ឡើយ​ ​បើ​ទោះបីជា​ ​អ្នកនាង​ ​រស់នៅ​តែ​ពីរ​នាក់​កូនស្រី​ក៏ដោយ​ ​។​ ​


​អ្នកនាង​ ​លី​ ​ចាន់​សីហា​ ​បាន​បែកបាក់​គ្នា​ជាមួយ​ស្វាមី​ ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ​ដោយ​ការរស់នៅ​មិន​ចុះសម្រុង​នឹងគ្នា​ ​ទើប​ធ្វើ​ឱ្យ​អ្នកនាង​សម្រេចចិត្ត​ ​ផ្តាច់​មនោសញ្ចេតនា​រវាង​ប្តី​និង​ប្រពន្ធ​ ​។​ ​​ទោះជាយ៉ាងណា​ក៏ដោយ​ ​អតីត​តារា​សម្តែង​មួយ​រូប​នេះ​ ​នៅតែ​ខំ​រស់នៅ​ជាមួយ​កូនស្រី​ ​ដោយ​មិន​ទាមទារ​ការ​ជួយ​ចញ្ចឹម​បីបាច់​អ្វី​ពីអ​តី​ត​ប្តី​របស់​អ្នកនាង​ឡើយ​ ​ដោយ​អ្នកនាង​ ​សុំ​ត្រឹមតែ​កុំមក​ពាក់ព័ន្ធ​ជាមួយ​រូប​គាត់​ទៀត​បាន​ហើយ​។​ ​

​សូម​បញ្ជាក់​ថា​ ​អ្នកនាង​ ​លី​ ​ចាន់​សីហា​ ​បាន​ចាកចេញ​ពី​វិស័យ​សិល្បៈ​ ​មក​បើកហាង​សំអាងការ​ផ្ទាល់ខ្លួន​ ​ដែល​មានឈ្មោះ​ថា​ ​«​សំអាងការ​ ​លី​ ​ចាន់​សីហា​»​ ​ហើយក៏​មានការ​មមាញឹក​ច្រើន​ជាមួយ​អតិថិជន​របស់​អ្នកនាង​ផង​ដែរ​ ​។​


​សូម​រម្លឹក​ថា​ ​អតីត​តារា​សម្តែង​ ​អ្នកនាង​ ​លី​ ​ចាន់​សីហា​ ​ធ្លាប់​សម្តែង​ក្នុង​រឿង​ ​«​មរណមាតា​»​ ​ឬក៏​ ​«​ត្រីដំរី​មាស​»​ ​ដែល​ខ្សែភាពយន្ត​មួយ​រឿង​នេះ​ ​ទទួល​បានការ​គាំទ្រ​ជាច្រើន​ ​ទើប​ធ្វើ​ឱ្យ​ទស្សនិកជន​ស្គាល់​អ្នកនាង​ ​លី​ ​ចាន់​សីហា​ ​យ៉ាង​ច្បាស់​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម