Connect with us

ខ្សែការពារ​របស់​ ​Liverpool​ ​កីឡាករ​ ​Arnold​ ​ដកខ្លួន​ចេញពី​ក្រុមជម្រើសជាតិ​អង់គ្លេស​

អង់គ្លេស​៖​ ​ខ្សែការពារ​ស្តាំ​របស់​ក្រុម​ហង្ស​ក្រហម​ ​Trent​ ​Alexander​-​Arnold​ ​បាន​ដកខ្លួន​ចេញពី​ក្រុមជម្រើសជាតិ​អង់គ្លេស​សម្រាប់​ការប្រកួត​ជម្រុះ​ ​Euro​ ​ឆ្នាំ​ ​២០២០​ ​។​ នៅ​មិនទាន់​មាន​កីឡាករ​ណា​ម្នាក់​ ​ត្រូវ​បាន​គេ​កោះហៅ​ ​ឲ្យ​មក​ជំនួស​កីឡាករ​វ័យ​ ​20​ ​ឆ្នាំ​រូប​នេះ​ ​សម្រាប់​ការប្រកួត​ទល់នឹង​ក្រុមជម្រើសជាតិ​ ​Czech​ ​Republic​ ​និង​ ​Montenegro​ ​។​ ​ឥឡូវនេះ​ ​គាត់​បាន​ត្រលប់​ទៅកាន់​ ​Liverpool​ ​វិញ​ ​ដោយ​ចាកចេញ​ពី​អ្នកចាត់ការ​ទូទៅ​ ​Gareth​ ​Southgate​ ​។​


​ក្រុមជម្រើសជាតិ​អង់គ្លេស​ ​បាន​និយាយ​ថា​ ​កីឡាករ​ ​Alexander​-​Arnold​ ​បាន​មកដល់​ជាមួយនឹង​របួស​ខ្នង​ ​ហើយ​ទោះបីជា​ ​មិន​របួស​ធ្ងន់ធ្ងរ​ក៏ដោយ​ ​ក៏​ទំនងជា​គាត់​ ​មិន​អាច​លេង​បាន​ ​ក្នុង​ការប្រកួត​នោះ​ទេ​។​ ​


​សូម​បញ្ជាក់​ថា​ ​ប្រទេស​អង់គ្លេស​ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍​សាធារណរដ្ឋ​ឆែក​ ​នៅ​ឯ​កីឡដ្ឋាន​ ​Wembley​ ​ថ្ងៃសុក្រ​ ​ដើម្បី​ចាប់ផ្តើម​ការប្រកួត​ជម្រុះ​ ​Euro​ ​របស់​ពួកគេ​ ​មុន​ពេល​ជួប​ ​Montenegroក្នុង​ ​Podgorica​ ​នៅ​ថ្ងៃ​ចន្ទ​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម