Pogba ថា Mourinho ត្រូវបានបណ្តេញចេញដោយសារតែលទ្ធផល
បារាំង៖ កីឡាករ Paul Pogba ជឿជាក់ថា ការសម្រេចចិត្តរបស់ក្រុមបិសាចក្រហម Manchester United ក្នុងការបណ្តេញលោក Jose Mourinho គឺមកពីលទ្ធផលការប្រកួត មិនមែនមកពីកីឡាករនោះទេ ។
លោក Mourinho ត្រូវបានបណ្តេញចេញកាលពីខែធ្នូ ក្រោយពីចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៣-១។ លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន បានធ្វើឲ្យក្រុមបិសាចក្រហម មានភាពរស់រវើកឡើងវិញ ខណៈដែល Pogba ជាប់ជម្រើសដំបូង និងរកបាន ៨គ្រាប់នៅក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់បុរសន័រវែសរូបនេះ ។
ទាក់ទងនឹងបញ្ហាជាមួយលោក Mourinho ខ្សែបម្រើរូបនេះ បាននិយាយមុនពេលប្រកួតជម្រុះ Euro ឆ្នាំ២០២០ ថា លទ្ធផលមិនល្អរបស់ក្លិប គឺជាមូលហេតុនៃការបណ្តេញចេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ។
Pogba បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” តើអ្វីទៅជាបញ្ហា? យើងមិនសូវបានឈ្នះការប្រកួតទេ ។ នោះហើយជាមូលហេតុ ដែលក្លិបសម្រេចចិត្តផ្លាស់ប្តូរគ្រូបង្វឹក។ លទ្ធផលគឺសំខាន់បំផុត ប្រសិនបើយើងឈ្នះ យើងនឹងទទួលបានលទ្ធផលល្អ ហើយគ្រូបង្វឹក នឹងនៅតែមានឋានៈដដែល ” ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍