Connect with us

កញ្ញា​ ​អោក​ ​សុ​ម៉ា​ដា​លីស​ ​ពេលខ្លះ​ច្រៀង​លាយឡំ​នឹង​ទឹកភ្នែក​ ​ដោយសារតែ​…​

ភ្នំពេញ​៖​ ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដែល​ទស្សនិកជន​ ​ឆ្ងល់​ថា​ ​បាត់មុខ​ក្រុម​តារាចម្រៀង​ត្រកូល​ ​អោក​ ​ទៅណា​ ​ដោយសារតែ​ ​មិនដែល​បានឃើញ​មុខ​ពួកគាត់​ ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ ​ឬ​ ​កម្មវិធី​ប្រគំ​តន្រ្តី​នានា​ ​នោះ​ទេ​ ​។​ ​


​ក្រោយពេល​បាត់មុខ​ជាច្រើន​ឆ្នាំ​មក​ ​ក្រុមការងារ​ ​MyTV​ ​Plus​ ​បាន​ជួប​ ​និង​សាកសួរ​កញ្ញា​ ​អោក​ ​សុ​ម៉ា​ដា​លីស​ ​ដោយ​ផ្ទាល់​ ​ដែល​គាត់​ជា​ប្អូនស្រី​ពៅ​គេ​បង្អស់​ ​ក្នុង​ត្រកូល​ ​អោក​ ​។​ ​កញ្ញា​ ​បាន​ប្រាប់​ថា​ ​សព្វថ្ងៃ​នេះ​ ​សម្រាប់​គាត់​ ​និង​បងស្រី​របស់​គាត់​ ​ដូចជា​ស្ងាត់​ណាស់​ ​មិនដែល​ឃើញ​មាន​ស្ថានីយ​ទូរទស្សន៍​ ​អញ្ជើញ​ពួកគាត់​ចូលរួម​កម្មវិធី​នោះ​ទេ​ ​។​ ​
​បច្ចុប្បន្ន​នេះ​ ​កញ្ញា​ ​អោក​ ​សុ​ម៉ា​ដា​លីស​ ​កំពុងតែ​បន្ត​អាជីព​ជាតា​រា​ចម្រៀង​នៅក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ ​នៅ​ជិត​សន្ធរ​ម៉ុ​ក​ ​ហើយ​កញ្ញា​ ​ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ ​ដោយ​ម្តាយ​របស់​គាត់​ ​មាន​ជំងឺ​ភ្លេចភ្លាំង​ ​បាត់​ការ​ចងចាំ​ ​មិន​ស្គាល់​កូន​ ​ធ្វើ​ឱ្យ​គាត់​ពិបាកចិត្ត​ ​ដែល​ពេលខ្លះ​ច្រៀង​លាយឡំ​ដោយ​ទឹកភ្នែក​ ​។​ ​​មកទល់​ឆ្នាំ២០១៩នេះ​ ​កញ្ញា​ ​អោក​ ​សុ​ម៉ា​ដា​លីស​ ​មាន​អាយុ​ ​៣០ឆ្នាំ​ហើយ​ ​គាត់​មិនទាន់​មានគូស្រករ​នៅឡើយ​នោះ​ទេ​ ​។​ ​បើ​ទោះបីជា​ ​វ័យ​របស់កញ្ញា​កាន់តែ​ចាស់​មែន​ ​តែ​សម្រស់​របស់​គាត់​មិន​ចាស់​នោះ​ទេ​ ​គឺ​នៅតែ​ស្រស់​ស្អាត​ជានិច្ច​ ​។​


​ទោះ​យ៉ាងណា​ ​នៅ​ថ្ងៃសៅរ៍​ ​សប្តាហ៍​នេះ​ ​កម្មវិធី​ ​«​សោភ័ណ​តន្ត្រី​»​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​នឹង​អញ្ជើញ​ក្រុម​តារាចម្រៀង​ត្រកូល​ ​អោក​ ​នេះ​ ​មក​ចូលរួម​ក្នុង​កម្មវិធី​ ​ដែល​រួមមាន​អ្នកនាង​ ​អោក​ ​សុ​ម៉ាលី​តា​,​ ​កញ្ញា​ ​អោក​ ​សុ​ម៉ា​វត្តី​ ​និង​កញ្ញា​ ​អោក​ ​សុ​ម៉ា​ដា​លីស​ ​។​ ​
​ចង់​ជួប​តារាចម្រៀង​ត្រកូល​ ​អោក​ ​កុំ​ភ្លេច​សប្តាហ៍​នេះ​ ​ថ្ងៃសៅរ៍​ ​វេលា​ម៉ោង​ ​១២ថ្ងៃត្រង់​ ​ក្នុង​កម្មវិធី​ ​«​សោភ័ណ​តន្ត្រី​»​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​៕


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម