គិតត្រឹមចុងត្រីមាសទី១ ការទិញ លក់ ជួលដីក្នុងខេត្តព្រះសីហនុ ស្ថិតក្នុងសភាពទ្រឹង
ខេត្តព្រះសីហនុ ៖ ចរន្តនៃការទិញលក់វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ត្រូវបានគេដឹងឮថា មានភាពពុះកញ្រ្ជោលជាខ្លាំង ក្រោយពីមានការសម្រុកចូលមកវិនិយោគយ៉ាងគំហុកពីសំណាក់អ្នកវិនិយោគិនជនជាតិចិន ។ ប៉ុន្តែអ្វីដែលជាការគួរឱ្យគត់សម្គាល់នោះ គឺនៅត្រឹមមួយរយៈពេលខ្លីនៃដើមឆ្នាំ២០១៩នេះសកម្មភាពនៃការទិញ-លក់ ឬ ជួលអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រមួយនេះ ហាក់មានភាពនៅទ្រឹង មិនមានអ្វីប្រែប្រួលនោះឡើយ ។
យោងគេហទំព័រ www.realestate.com.kh បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៃខេត្តព្រះសីហនុ ដែលបានអះអាងថា ការទិញ និងការជួលដីនៅក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩នេះ ហាក់មានភាពនៅទ្រឹង ដោយសារតម្លៃដី និងតម្លៃនៃការជួល បានឡើងកប់ពពករួចទៅហើយ ។
លោក នង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ពេលនេះតម្លៃអចលនទ្រព្យទាំងក្នុងក្រុង និងក្រៅក្រុង នៅតែរក្សាសភាពធម្មតា ខណៈសកម្មភាពទិញ ឬលក់ និង ជួល នៅក្នុងក្រុងព្រះសីហនុពេលនេះ គឺមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺភាគច្រើននៅដំណើរការដូចកាលពីឆ្នាំចាស់កន្លងទៅ។ លោក បន្តថា តម្លៃដីក្នុងតំបន់ក្រុង គឺនៅរក្សាតម្លៃដដែល ចំណែកឯដីដែលស្ថិតនៅក្រៅក្រុង ក្នុងចម្ងាយប្រមាណជាង៣ ទៅ ៥គីឡូម៉ែត្រឡើង ក៏មិនមានការកើនឡើងអ្វីដែរ ។
បច្ចុប្បន្នតម្លៃដី និងតម្លៃនៃការជួលនៅខេត្តព្រះសីហនុ ហាក់មានភាពឆ្អែតទៅហើយ។ ពេលនេះបើសិនជាការទិញ ដើម្បីយកមកប្រើផ្ទាល់ វានៅតែមានភាពល្អប្រសើរ មិនជាបញ្ហានោះទេ ប៉ុន្តែបើទិញដើម្បីវិនិយោគបន្ត វាទំនងជាប្រើពេលយូរបន្តិច ទើបទទួលបានផល ៕ ជារួមតម្លៃនៅពេលនេះ វាមិនទាន់ដល់កំពូលនៅឡើយនោះទេ ប៉ុន្តែឱកាសនៃការឡើង គឺនៅមានតិចតួចណាស់ ៕
ប្រភព ៖ www.realestate.com.kh
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍