Connect with us

កំពង់ផែ​អន្តរជាតិ​ខេត្តកំពត​ ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​

ខេត្តកំពត​ ​៖​ ​រដ្ឋមន្រ្តី​ទេសចរណ៍​ ​លោក​ ​ថោង​ ​ខុន​ ​បាន​លើកឡើង​ថា​ ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ ​ក្នុង​ការធានា​រ៉ាប់រង​ ​និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​ ​។​


​យោង​តាម​គេហទំព័រ​ ​www.realestate.com.kh​ ​បាន​អោយ​ដឹង​ថា​ ​កំពង់ផែ​នេះ​ ​គឺជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ ​ដែល​នឹងអាច​ផ្ទុក​ទេសចរ​ ​និង​អ្នកដំណើរ​ប្រមាណ​ ​១លាន​នាក់​ ​។​ ​កំពង់ផែ​នេះ​ ​មាន​រចនាសម្ព័ន្ធ​ ​តាម​ស្តង់ដារ​អន្តរជាតិ​ ​និង​ជា​កំពង់ផែ​សម្រាប់​អ្នកដំណើរ​ ​(​មិនមែន​ជា​កំពង់ផែ​ទំនិញ​នោះ​ឡើយ​)​ ​។​
​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​ ​នឹង​ធ្វើឲ្យ​កម្ពុជា​អាច​ពង្រីក​សក្តា​នុ​ពល​ទេសចរណ៍​តាមផ្លូវទឹក​ដ៏​សំខាន់​មួយទៀត​ ​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ព្រោះ​មិន​ត្រឹមតែ​ជា​ការ​តភ្ជាប់​កម្រិត​តំបន់​នោះ​ទេ​ ​តែ​កំពង់ផែ​នេះ​ ​អាច​ទទួល​នាវា​ទេសចរណ៍​លំដាប់​អន្តរជាតិ​ផង​ដែរ​ ​។​ ​តាមរយៈ​ការ​តភ្ជាប់​ជាមួយ​កោះ​ភូ​កុក​ ​ឬ​កោះត្រល់​ ​នៃ​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ថៃ​ ​ពិតជា​មាន​សារៈសំខាន់​ ​នឹង​ធ្វើឲ្យ​កម្ពុជា​ ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែ​ច្រើន​ថែមទៀត​ ​។​ ​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​ ​បច្ចុប្បន្ន​ការសាងសង់​សម្រេច​បាន​ប្រមាណ​ជាង​ ​២៥​%​ ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ២០១៩ខាងមុខ​ ​ស្រប​ពេល​នឹង​ខេត្តកំពត​ ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី២​ ​។​


​ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារ​ ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងទេសចរណ៍​ ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​ ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ទឹកឈូ​ ​លោក​ ​ថោង​ ​ខុន​ ​ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង​ ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ ​និង​ក្រុមហ៊ុន​ប្រឹក្សា​ការសាងសង់​ ​ត្រូវ​ខិតខំ​ពន្លឿន​ដំណើរការ​សាងសង់​ ​ដោយ​អនុវត្ត​ទៅតាម​ផែនការ​សកម្មភាព​ ​និង​ ​ប្រកបដោយ​គុណភាព​ខ្ពស់​ ​៕​

ប្រភព៖ www.realestate.com.kh

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម