Connect with us

ពិត​ទេ​ ​ធ្លាប់​រួមភេទ​ហើយ​ ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ ​អត់​ប្រសិទ្ធភាព​?​

ភ្នំពេញ​ ​៖​ ​មហារីក​មាត់ស្បូន​ ​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​តាមរយៈ​ការ​រួមភេទ​ ​បង្កឡើង​ដោយ​វីរុស​ ​Human​ ​Papillomavirus​ ​(​HPV​)​ ​ដូច្នេះហើយ​ ​ទើប​មាន​មតិ​មួយចំនួន​លើកឡើង​ថា​ ​បើ​ស្រី​ៗ​ដែល​ធ្លាប់​ប្រឡូក​នឹង​ការ​រួមភេទ​ហើយ​ ​ចាក់​វ៉ាក់សាំង​នេះ​ ​ពុំ​មានប្រសិទ្ធភាព​ទេ​ ​ចំណាយ​លុយ​ឥតប្រយោជន៍​ ​។​
​យោង​តាម​គេហទំព័រ​ ​Hello​ ​Krupet​ ​បាន​ដកស្រង់​សម្តី​លោក​សាស្ត្រា​ចារ្យ​ ​វេជ្ជបណ្ឌិត​ ​អ៊ា​វ​ ​សុខា​ ​ប្រធាន​ផ្នែក​ជំងឺមហារីក​ ​និង​ជំងឺ​ឈាម​ ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ​ដែល​បាន​បកស្រាយ​ថា​ ​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន​ ​អាច​ចាក់​បាន​ទាំង​កុមារី​ ​ស្ត្រី​ពេញវ័យ​ ​និង​ស្ត្រី​មានដៃ​គូ​ ​លើកលែងតែ​ស្ត្រី​មានផ្ទៃពោះ​ប៉ុណ្ណោះ​ ​។​


​ទោះជា​បែបនេះ​ក្តី​ ​លោក​សាស្ត្រា​ចារ្យ​ ​បញ្ជាក់​ថា​ ​រវាង​ការ​ចាក់​វ៉ាក់សាំង​ពេល​មិនទាន់​ ​និង​រួមភេទ​ហើយ​ ​ប្រសិទ្ធភាព​មិន​ដូចគ្នា​ ​។​ ​ដូច្នេះ​យកល្អ​ ​គួរតែ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ទាន់​ខ្លួន​នៅក្មេង​ ​មិនទាន់​ប្រឡូក​នឹង​រឿង​ផ្លូវភេទ​ ​។​ លោក​ ​សាស្ត្រា​ចារ្យ​ ​វេជ្ជបណ្ឌិត​ ​អ៊ា​វ​ ​សុខា​ ​បាន​ពន្យល់​ពី​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ថា​៖​ ​

១​-​ ​អាយុ​ ​និង​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​

​ក្មេង​ស្រី​ៗ​អាច​វ៉ាក់សាំង​ជំងឺមហារីក​មាត់ស្បូន​បាន​ចាប់ពី​អាយុ​ ​៩ឆ្នាំ​ឡើង​ទៅ​ ​ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នៅ​វ័យក្មេង​ ​ហើយ​មិន​មាន​ការ​រួម​ភ​ទទា​ល់​តែ​សោះ​នោះ​ ​អាច​ការពារ​ជំងឺមហារីក​មាត់ស្បូន​ដល់ទៅ​ជាង​ ​៩០​%​ ​។​ ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ​ ​អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន​ ​លុះត្រាតែ​មាន​កៀរ​កោសិកា​មាត់ស្បូន​មក​វិភាគ​សិន​ ​តើមាន​មេរោគ​ ​HPV​ ​ឬ​អត់​?​ ​ប្រសិនបើ​មិន​មាន​ទេ​ ​នោះ​បញ្ជាក់​ថា​ ​យើង​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​ ​ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុងរយៈពេល​ ​៦​ ​ខែ​ ​អំឡុង​ពេល​ចាក់​វ៉ាក់សាំង​ ​ស្រី​ៗ​យើង​មិន​ត្រូវ​មានផ្ទៃពោះ​ឲ្យសោះ​ ​ឯ​ប្រសិទ្ធភាព​ក្រោយ​ចាក់​ ​មាន​ប្រមាណ​តែ​ ​៧០​%​ ​ប៉ុណ្ណោះ​ ​។​
​វ៉ាក់សាំង​ ​HPV​ ​អាច​ការពារ​ជំងឺមហារីក​ស្បូន​បាន​ក៏​ពិតមែន​ ​តែ​ទោះ​យ៉ាងណា​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច​ ​ស្ត្រី​ដែល​មានដៃ​គូ​រួមភេទ​ ​ត្រូវ​ពិនិត្យ​តាមដាន​ ​និង​ធ្វើតេស្ត​កោសិកា​មហារីក​មាត់ស្បូន​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​រៀងរាល់​ ​១​-​២ឆ្នាំ​ម្តង​ ​។​

២​-​ ​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ ​ត្រូវ​ចាក់​ប៉ុន្មាន​ដង​?​​

​ការ​ចាក់ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ ​ត្រូវ​ធ្វើឡើង​ចំនួន​ ​៣​ ​លើក​ ​និង​ចំណាយពេល​រហូតដល់​ទៅ​ ​៦ខែ​។​

  • ​លើក​ទី១​៖​ ​ថ្ងៃ​ចាក់​ដំបូង​
  • លើក​ទី២​៖​ ​១​-​២​ ​ខែ​ ​បន្ទាប់ពី​ចាក់​លើក​ទី​ ​១​
  • ​លើក​ទី៣​៖​ ​៦​ ​ខែ​ ​បន្ទាប់ពី​ចាក់​លើក​ទី​ ​១​។​

ប្រភព ៖ hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម