Connect with us

កម្ពុជា​ ​សម្លឹង​រក​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ​២ទៀត​ ​ដែល​តភ្ជាប់​ទៅ​ថៃ​ ​និង​វៀតណាម​

ខេត្ត​កំពង់ស្ពឺ​ ​៖​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​អះអាង​ថា​ ​កម្ពុជា​ ​នៅ​ត្រូវការ​ផ្លូវ​ល្បឿន​លឿន​ ​បន្ថែម​ទៀត​ ​ជាពិសេស​ ​គឺ​ការ​តភ្ជាប់​ទៅ​ព្រំដែន​វៀតណាម​ ​និង​ ​ព្រំដែន​ថៃ​ ​ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ក្នុង​តំបន់​អាស៊ាន​ ​។​ ​​ការ​អះអាង​នេះ​ ​បាន​ធ្វើឡើង​ក្រោយពេល​ដែល​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​កម្ពុជា​ ​គឺ​ ​ល្បឿន​លឿន​ ​(​Expressway​)​ ​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​ថ្ងៃទី​ ​២២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដែល​គម្រោង​នេះ​ ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ ​២ពាន់​លាន​ដុល្លារ​អាមេរិក​ ​ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ ​និង​ថ្នល់​ចិន​ ​(​CRBC​)​ ​។​ ​
​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​ប្រទេស​កម្ពុជា​ ​នៅ​មាន​តម្រូវការ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​បន្ថែម​ទៀត​ ​ដូចជា​ការ​តភ្ជាប់​ទៅ​វៀតណាម​ ​ដោយ​ចេញពី​ភ្នំពេញ​ ​ទៅ​បាវិត​ ​ខេត្តស្វាយរៀង​ ​និង​ត្រូវ​តភ្ជាប់​ទៅ​ប្រទេស​ថៃ​ ​។​


​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក៏បាន​បង្ហាញ​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​អាស៊ាន​ ​ដោយ​តភ្ជាប់​រវាង​ភ្នំពេញ​ ​ជាមួយ​ទី​ក្រុង​ហូ​ជីវ​មីញ​ ​ប្រទេស​វៀតណាម​ ​និង​ពី​ភ្នំពេញ​ ​ទៅកាន់​ក្រុង​បាងកក​ ​ប្រទេស​ថៃ​ផង​ដែរ​ ​។​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ចាត់ទុក​ ​ថ្ងៃនេះ​ ​គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​និង​បាន​ហៅ​ការ​ចាប់ផ្តើម​សាងសង់​ផ្លូវ​នេះ​ ​ថា​ជា​វឌ្ឍនភាព​កើត​ចេញពី​សុខ​សន្តិភាព​របស់​កម្ពុជា​ ​។​

​សម្តេច​តេជោ​ ​បាន​លើកឡើង​ថា​ ​ផ្លូវ​ល្បឿន​លឿន​នេះ​ ​បើ​គ្មាន​ការ​គាំទ្រ​ពី​ប្រធានាធិបតី​ ​និង​នាយក​រដ្ឋមន្ត្រី​ចិន​ទេ​ ​មិន​អាច​លេចចេញ​ជាវ​ត្ត​មាន​នោះ​ឡើយ​ ​ព្រោះ​ទុន​វិនិយោគ​ ​គឺ​មាន​រហូតដល់​ទៅ២ពាន់​លាន​ដុល្លារ​អាមេរិក​ ​។​ ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ ​គឺជា​ការ​ចាប់ផ្តើម​គម្រោង​ដ៏​ធំ​មួយ​រវាង​រដ្ឋ​ ​និង​វិស័យ​ឯកជន​របស់​ចិន​ ​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​ផ្លូវ​ល្បឿន​លឿន​នេះ​ ​គឺជា​ការ​តភ្ជាប់​ដ៏​សំខាន់​រវាង​ប៉ូល​សេដ្ឋកិច្ច​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ព្រះសីហនុ​ ​ព្រម​ទំាង​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ទាំងមូល​តែម្តង​ ​ជាពិសេស​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​។​
​ក្រៅពី​ផ្លូវ​ល្បឿន​លឿន​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​នឹង​ពង្រឹង​សមត្ថភាព​ផ្លូវដែក​បន្ថែម​ទៀត​ ​ដើម្បី​ប្រើប្រាស់​ឲ្យអស់​សមត្ថភាព​របស់​ផ្លូវ​ក្នុង​ការ​ដឹកជញ្ជូន​នៅ​កម្ពុជា​ ​។​


​គួរ​រម្លឹក​ថា​ ​មុន​ឈាន​ដល់​ដំណាក់​ការ​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ​ ​ត្រូវ​បាន​ចំណាយពេល​សិក្សា​អស់​ជាច្រើន​ឆ្នាំ​ ​ពោល​ចាប់តាំងពី​ឆ្នាំ២០០៦មក​ម្ល៉េះ​ ​។​ ​ដំបូង​រាជរដ្ឋាភិបាល​គ្រោង​ខ្ចី​ថវិកា​របស់​រដ្ឋាភិបាល​ចិន​ ​ដើម្បី​សាងសង់​ផ្លូវ​នេះ​ ​។​ ​តែ​ដោយសារ​គម្រោង​ ​ត្រូវការ​ថវិកា​រហូតដល់​ ​២ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ធំជាង​ពិ​ដាន​នៃ​ការខ្ចី​ប្រចាំឆ្នាំ​ ​អនុញ្ញាត​ដោយ​ច្បាប់​ ​និង​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ ​ស្តី​ពី​ការគ្រប់គ្រង​បំណុល​សាធារណៈ២០១៥​-​២០១៨​ ​ទើប​រាជរដ្ឋាភិបាល​ ​បានសម្រេច​ឲ្យ​មានការ​វិនិយោគ​ ​តាម​រូបភាព​សាងសង់​ ​ធ្វើអាជីវកម្ម​ ​និង​ផ្ទេរ​ជំនួស​វិញ​ ​។​ ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ ​នឹង​សាងសង់​ដោយក្រុម​ហ៊ុន​ចិន​មួយ​ ​ឈ្មោះ​ ​CAMBODIAN​ ​PPSHV​ ​EXPRESSWAY​ ​CO​.​,​LTD​.​ ​ដោយ​ត្រូវ​ប្រើ​រយៈពេល​ ​៤៨ខែ​ ​។​ ​

​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​-​ព្រះសីហនុ​ ​គ្រោង​សាងសង់​ជា​បួន​គន្លង​ ​ដោយ២គន្លង​ទៅ​ ​២គន្លង​មក​ ​ខ័ណ្ឌ​ដោយ​សួនច្បារ​កណ្ដាល​ទ្រូងផ្លូវ​ ​មាន​ប្រវែង​សរុប​ជិត​ ​២០០គីឡូម៉ែត្រ​ ​ទទឹង​ ​២៤ម៉ែត្រ​ ​ក្រាល​កៅស៊ូ​ ​AC​ ​ហើយ​មានការ​សង់​របង​បាំង​សងខាង​ផ្លូវ​ ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​អ្នកធ្វើ​ដំណើរ​ផង​ដែរ​ ​៕​

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម