Connect with us

កុំភ្លេច​ចូលរួម​គាំទ្រ​ ​ក្រុម​ ​U23​ ​កម្ពុជា​ ​ដែល​នឹង​ជួប​ក្រុម​អូ​ស្ដ្រា​លី​ ​នៅ​យប់​នេះ​

ភ្នំពេញ​៖​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ ​ក្រោម​អាយុ​ ​២៣ឆ្នាំ​កម្ពុជា​ ​នឹង​បើក​ការប្រកួត​ជម្រុះ​ពូល​ ​H​ ​នៃ​ពានរង្វាន់​ ​AFC​ ​U23​ ​Championship​ ​2020​ ​ជាមួយ​ក្រុមជម្រើសជាតិ​ ​U23​ ​អូ​ស្ដ្រា​លី​ ​នា​វេលា​ម៉ោង​ ​៨យប់​នេះ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ​។​ ​នេះ​គឺជា​ការប្រកួត​ដ៏​សំខាន់​របស់​ក្រុម​ទាំងពីរ​ ​ដែល​ត្រូវការ​ឈ្នះ​រៀង​ៗ​ខ្លួន​ ​ក្នុង​ការប្រកួត​ដំបូង​ ​។​


​ក្នុង​សន្និសីទ​សារព័ត៌មាន​ ​កាលពី​ថ្ងៃម្សិលមិញ​ ​លោក​ ​Felix​ ​Dalmas​ ​គ្រូបង្វឹក​ក្រុម​ ​U23​ ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​លោក​រីករាយ​ចំពោះ​ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​ហើយ​លោក​ ​ក៏​សប្បាយចិត្ត​ ​សម្រាប់​ការប្រកួត​ជាមួយ​ក្រុ​មល្អៗ​ ​ដូចជា​ ​អូ​ស្ដ្​រា​លី​ ​និង​កូរ៉េ​ខាងត្បូង​នេះ​ ​ព្រោះ​វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុម​ ​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ ​និង​ជំរុញ​ការប្រកួត​ប្រជែង​ពួកគេ​ ​កាន់តែ​មានកម្រិត​ខ្ពស់​បន្ថែម​ទៀត​ ​។​

​ចំណែក​គ្រូបង្វឹក​ក្រុមU23​ ​អូ​ស្ដ្​រា​លី​ ​លោក​ ​Graham​ ​Arnold​ ​ហាក់​គ្មាន​ក្ដី​បារម្ភ​នោះ​ឡើយ​ ​ទោះបី​អូ​ស្ដ្រា​លី​ ​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ក៏ដោយ​ ​។​ ​លោក​និយាយ​ថា​ ​លោក​គោរព​ចំពោះ​ក្រុម​ម្ចាស់ផ្ទះ​ជានិច្ច​ ​តែ​លោក​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​កូនក្រុម​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​ ​និង​ឡើង​ទៅ​វគ្គ​បន្ដ​ ​។​

​ប៉ុន្ដែ​តួ​សំខាន់​ម្នាក់ទៀត​ ​ដែល​កំពុង​ទទួលការ​ចាប់អារម្មណ៍​ ​ក្នុង​ជំនួប​នា​យប់​នេះ​ ​គឺ​លោក​ ​Keisuke​ ​Honda​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ ​។​ ​លោក​ ​Honda​ ​នឹង​មានវត្តមានក្នុង​ការប្រកួត​នេះ​ ​ស្រប​ពេល​ដែល​លោក​ ​ក៏​ជាស​មា​ជិ​ក​របស់​ក្លិប​ ​Melbourne​ ​Victory​ ​នៃ​លី​គ​កំពូល​អូ​ស្ដ្រា​លី​ផង​ដែរ​ ​។​ ​ហេតុនេះ​ ​គេ​រំពឹង​ថា​ ​លោក​ ​Honda​ ​នឹង​មាន​អ្វី​ប្លែក​ ​ដើម្បី​ជំរុញ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ ​ទទួល​បាន​លទ្ធផល​ល្អ​យប់​នេះ​ ​។​


​សម្រាប់​ថ្ងៃទី២២​ ​ខែមីនា​នេះ​ ​គឺជា​ការ​ចាប់ផ្ដើម​យុទ្ធនាការ​ប្រកួត​ជម្រុះ​តាម​ពូល​ ​នៃ​ពាន​ ​AFC​ ​U23​ ​Championship​ ​2020​ ​ក្នុង​នោះ​ ​កម្ពុជា​ ​ក៏​ទទួល​បាន​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជម្រុះ​នេះ​ ​១ពូល​ដែរ​ ​គឺ​ពូល​ ​H​ ​ដោយមាន​ ​៤ក្រុម​ចូលរួម​ ​គឺ​ម្ចាស់ផ្ទះ​កម្ពុជា​ ​អូ​ស្ដ្រា​លី​ ​កូរ៉េ​ខាងត្បូង​ ​និង​ចិន​តៃប៉ិ​ ​។​ ​ហើយ​ល្ងាច​នេះ​ ​មុន​ឈាន​ដល់​ការប្រកួត​រវាង​កម្ពុជា​ ​និង​ក្រុម​ ​U23​ ​អូ​ស្ដ្​រា​លី​ ​ក្រុម​យុវជន​ ​U23​ ​កូរ៉េ​ខាងត្បូង​ ​ក៏​ត្រូវ​ស្វាគមន៍​ក្រុម​ចិន​តៃប៉ិ​ ​ផង​ដែរ​ ​។​ ​

​សូម​បញ្ជាក់​ថា​ ​ការប្រកួត​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់​បាល់ទាត់​ជម្រើសជាតិ​ ​អាយុ​ក្រោម​ ​២៣ឆ្នាំ​ ​ប្រចាំ​ទ្វីបអាស៊ី​នេះ​ផង​ដែរ​ ​គឺ​មាន​ក្រុមជម្រើសជាតិ​ ​សរុប​ទាំងអស់​ ​៤៤ក្រុម​ ​ចែកចេញជា១១ពូល​ ​និង​មានតែ​ក្រុមជម្រើសជាតិ​ខ្លាំង​បំផុត​ចំនួន​ ​១៦ប៉ុណ្ណោះ​ ​ដែល​អាច​មាន​ឳ​កាស​ទៅ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​ ​នៅ​ប្រទេស​ថៃ​ ​នា​ឆ្នាំ២០២០​ ​។​


​ក្រុមហ៊ុន​ ​CBS​ ​ដែល​រួមមាន​ ​ទូរទស្សន៍​ ​CTN​ ​និង​ ​MyTV​ ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការផ្សាយ​ផ្ទាល់​ព្រឹត្តិ​ការណ៍​បាល់ទាត់​នេះ​ ​ជូន​ទស្សនិកជន​ ​បាន​ទស្សនា​ ​ដែល​មាន​រយៈពេល​ ​៣ថ្ងៃ​ ​សម្រាប់​ការប្រកួត​ទាំងអស់​នៃ​វគ្គ​ជម្រុះ​ ​ជើងឯក​ទ្វីបអាស៊ី​ ​អាយុ​ក្រោម​ ​២៣ឆ្នាំ​ ​ពូល​ ​H​ ​នេះ​៕​

Loading...

ពេញនិយម