Connect with us

លែង​បារម្ភ​ពី​ទឹក​កង្វក់​ ​ហូរ​ចូល​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ ​ទៀតហើយ​

ព្រះសីហនុ​ ​៖​ ​ស្ថានីយ​បូមទឹក​កខ្វក់​ថ្មី​ ​៤​ ​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ ​នឹង​សាកល្បង​បូមទឹក​កខ្វក់​ ​កុំ​ឲ្យ​ធ្លាក់​ចូល​សមុទ្រ​ ​នៅ​ថ្ងៃទី២៥​ ​ខែមីនា​ ​ដើម​សប្តាហ៍​ក្រោយនេះ​ ​ក្រោយពេល​ដែល​បាន​សាងសង់​រួចរាល់​ ​។​ ​


​បើ​តាម​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​អោយ​ដឹង​ថា​ ​ការ​បូមទឹក​កខ្វក់​សាកល្បង​នេះ​ ​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យទឹក​សមុទ្រ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ប្រែជា​ស្អាត​ឡើងវិញ​ ​ដើម្បី​ស្វាគមន៍​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ខាងមុខនេះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ ​លោក​ ​យស់​ ​ឆោម​ណា​រ៉ា​ឌី​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​និង​ជា​អ្នកដឹកនាំ​ក្រុមការងារ​សាងសង់​ ​បាន​បញ្ជាក់​ថា​ ​ស្ថានីយ​បូមទឹក​កខ្វក់​ទាំង​ ​៤​ ​ទីតាំង​ ​គឺ​ត្រូវ​បាន​ក្រុមការងារ​ប្រឹងប្រែង​សាងសង់​រួចរាល់​អស់ហើយ​ ​នៅតែ​ការ​បញ្ចប់​ការ​តភ្ជាប់​ទុយោ​គ្នា​ ​និង​ការ​តភ្ជាប់​លូ​គ្នា​ប៉ុណ្ណោះ​សម្រាប់​បង្ហូរទឹក​កខ្វក់​ ​ដែល​បូម​ចេញពី​ស្ថានីយ​ទាំង​ ​៤នោះ​ ​ទៅ​ទម្លាក់​នៅក្នុង​អាង​ចម្រោះ​ទំហំ​ ​១៦​ ​ហិ​ក​តា​ ​។​
​ទោះ​យ៉ាងណា​ ​លោក​ ​បាន​អោយ​ដឹង​ថា​ ​ស្ថានីយ​ទាំង​ ​៤នេះ​ ​មិន​អាច​ទប់ទឹក​កខ្វក់​ ​១០០​%​ ​មិន​ឲ្យ​ចូល​សមុទ្រ​នៅពេល​រដូវភ្លៀង​ធ្លាក់​ទេ​ ​ប៉ុន្តែ​សម្រាប់​ទឹក​កខ្វក់​ខ្មៅ​សុទ្ធ​នោះ​ ​គឺ​បិទ​មិន​ឲ្យ​ហូរ​ ​ចូល​សមុទ្រ​ទៀត​ទេ​ ​គឺ​ត្រូវ​បូម​បញ្ច្រាស​ឡើងភ្នំ​តែម្ដង​ ​។​


​សូម​បញ្ជាក់​ថា​ ​ស្ថានីយ​បូមទឹក​កខ្វក់​ដើម្បី​ចម្រោះ​ ​មុន​បង្ហូរ​ចូល​ទៅ​សមុទ្រ​ទាំង​ ​៤​ ​ទីតាំង​នេះ​ ​គឺ​ស្ថិតនៅ​ឆ្នេរ​ឯករាជ្យ​ ​ឆ្នេរ​សុខា​ ​អូរ​ស្អាត​ ​និង​ឆ្នេរ​អូរ​ឈើទាល​ ​ដោយ​ស្ថានីយ​ទី​ ​១​ ​មាន​ទំហំ​ ​១១​ ​ម៉ែត្រ​គុណ​ ​១៥​ ​ម៉ែត្រ​និង​ជម្រៅ​ ​៥​ ​ម៉ែត្រ​,​ ​ស្ថានីយ​ទី​ ​២​ ​មាន​ទំហំ​ ​៨​ ​ម៉ែត្រ​គុណ​ ​១៨​ ​ម៉ែត្រ​និង​ជម្រៅ​ ​៥,៥​ ​ម៉ែត្រ​,​ ​ស្ថានីយ​ទី​ ​៣​ ​មាន​ទំហំ​ ​១០​ ​ម៉ែត្រ​គុណ​ ​២០​ ​ម៉ែត្រ​ ​និង​ ​ជម្រៅ​ ​៥,៥​ ​ម៉ែត្រ​ ​និង​ស្ថានីយ​ទី​ ​៤​ ​មាន​ទំហំ​ ​១១​ ​ម៉ែត្រ​គុណ​ ​១៥​ ​ម៉ែត្រ​និង​មាន​ជម្រៅ​ ​៥,២​ ​ម៉ែត្រ​។​
​ប្រជាពលរដ្ឋ​ ​សង្កេតឃើញ​ថា​ ​បច្ចុប្បន្ន​ ​ទីតាំង​ដែល​កំពុង​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ ​គឺ​នៅ​ឆ្នេរ​សុខា​ ​ឆ្នេរ​អូរ​ឈើទាល​ ​និង​អូរត្រេះ​ជាដើម​ ​ហើយ​ការ​បង្ហូរ​ចូល​សមុទ្រ​នេះ​ ​ដោយសារ​ស្ថានីយ​ទាំង​ ​៤​ ​មិនទាន់​ដំណើរការ​នៅឡើយ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម