សមាគម សោកស្តាយចំពោះការដាក់បញ្ចាំងភាពយន្តខ្មែរ ដំណាលគ្នា នៅរោងភាពយន្ត
ភ្នំពេញ ៖ សមាគមភាពយន្តកម្ពុជា បានសម្តែងការសោកស្តាយ ចំពោះស្ថានភាពបញ្ចាំងភាពយន្តខ្មែរ ក្នុងពេលបច្ចុប្បន្ន ដែលអនុញ្ញាត្តឲ្យមានការចាប់ផ្តើមដាក់បញ្ចាំងភាពយន្តខ្មែរចំនួនពីររឿង ក្នុងសប្តាហ៍តែមួយ ។
បើតាមសមាគមភាពយន្តកម្ពុជា បានអោយដឹងថា ភាពយន្តខ្មែរ រួមមាន រឿង «តន្រ្តីជីវិត» និង រឿង «ឯណាខ្មោច?» ត្រូវបានចាប់ផ្តើមបញ្ចាំង នៅក្នុងថ្ងៃតែមួយ កាលពីនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ ។ តាមរយៈលិខិតផ្លូវការ ដែលបានចេញនៅថ្ងៃនេះ សមាគម បានចាត់ទុក ការអនុញ្ញាត្តឲ្យភាពយន្តខ្មែរ ពីររឿង ចាប់ផ្តើមដាក់បញ្ចាំងក្នុងសប្តាហ៍តែមួយនេះ គឺជាប្រការដែលមិនត្រឹមត្រូវ ហើយធ្វើឲ្យប៉ះពាល់ដល់សេចក្តីណែនាំរបស់នាយកដ្ឋានសិល្បភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ក្នុងលក្ខខណ្ឌ ដែលផលិតកម្មភាពយន្តខ្មែរ មានចំនួនក្រោម ៤០នៅឡើយ ។
ជាងនេះទៅទៀត សកម្មភាពបញ្ចាំងភាពយន្តនេះ មិនត្រឹមតែបានប៉ះពាល់ដល់សេចក្តីណែនាំរបស់នាយកដ្ឋានសិល្បភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ ដែលជាសេនាធិការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ តែថែមទាំង បានប៉ះពាល់ដល់ផលប្រយោជន៍របស់ភាពយន្តខ្មែរដែលកំពុងតែជួបបញ្ហាជាច្រើនរួចស្រាប់ទៅហើយ ។ លើសពីនេះ សកម្មភាព មិនគោរពតាមការណែនាំនេះ បានធ្វើឲ្យមានវិវាទផលប្រយោជន៍ នៅក្នុងវិស័យភាពយន្ត ទោះមានការព្រមព្រៀងពីភាគីផលិតកម្ម ក្នុងលក្ខខណ្ឌណាក្តី ។ នេះគឺជាសកម្មភាព គួរតែជៀសវាងឲ្យខានតែបាន នៅ ថ្ងៃអនាគត ។
សមាគមភាពយន្តកម្ពុជា ក៏អំពាវនាវដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងនាយកដ្ឋានសិល្បភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ សូមមេត្តារឹតបន្តឹងនូវវិធានការណ៍ដែលបានដាក់មក ទាក់ទងនឹងសេចក្តីណែនាំ ដែលអនុញ្ញាតឲ្យមានការដាក់បញ្ចាំងភាពយន្តខ្មែរ និង វិធានការណ៍មួយចំនួនទៀត ដើម្បីការពារវិស័យភាពយន្តខ្មែរ ក្នុងគោលបំណងផ្តល់លទ្ធភាពឲ្យផលិតករ បន្តផលិតភាពយន្ត និងបញ្ចៀសនូវវិវាទក្នុងវិស័យភាពយន្ត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍