អង្ករក្រអូបកម្ពុជាកំពុងពេញនិយមនៅទីផ្សារចិន
និន្នាការនៃការផលិតស្រូវដែលមានគុណភាពល្អ មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមតម្រូវការទីផ្សារ ដែលកសិករអាចបង្កើនទាំងបរិមាណនៃការផលិត និង តម្លៃរបស់ផលិតផល។
យោងតាមទិន្នន័យនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បរិមាណអង្ករក្រអូបប្រណិតរបស់កម្ពុជា បានកើនឡើងជាតិបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ ជាឆ្នាំដែលអង្ករកម្ពុជាឈ្នះពានអង្ករល្អបំផុតក្នុងពិភពលោក លើកដំបូង ចាប់តាំងពីកម្ពុជាចូលរួមប្រកួតលើកឆាកអន្តរជាតិ។
ក្នុងឆ្នាំ២០១២ បរិមាណអង្ករក្រអូបនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ១០៣ ៤៩៣ តោន ហើយ បរិមាណនាំចេញអង្ករក្រអូបកើនឡើងស្ទើ១០០% នៅឆ្នាំ២០១៣ ដែលមានចំនួន ១៨៤ ៨៥៣ តោន។ រហូតដល់ឆ្នាំ២០១៧ កន្លងទៅនេះ ការនាំចេញអង្ករក្រអូបពីប្រទេសកម្ពុជាមានបរិមាណជិត ៤០០ ០០០តោន ដែលមានកំណើនស្ទើរបួនដងធៀបនឹងឆ្នាំ២០១២។
ការនាំចេញអង្ករក្រអូបត្រូវបានអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ បញ្ជាក់ថា ទីផ្សារស្រូបយកអង្ករក្រអូបពីកម្ពុជាច្រើនគឺទីផ្សារប្រទេសចិន ប្រទេសម៉ាឡេស៊ី និង ចំណែកខ្លះត្រូវស្រូបយកដោយទីផ្សារអឺរ៉ុប។
ប្រភេទអង្ករក្រអូបដែលកំពុងផលិតនៅប្រទេសកម្ពុជា និង នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ត្រូវបានគេបែងចែកជាពីរ គឺ អង្ករក្រអូបប្រណិត ដែលសំដៅដល់អង្ករ ផ្ការំដួល ផ្ការមៀត ផ្ការំដេង ជាដើម ពោលគឺអង្ករដែលដាំដុះតែមួយរដូវកាល ឬហៅថា ស្រូវវស្សា ដែលភាគច្រើនគេចាប់ផ្តើមប្រមូលផលនៅក្នុងខែវិច្ឆិកា ឬ ខែធ្នូ។ អង្ករមួយប្រភេទទៀត គឺអង្ករក្រអូបធម្មតា ដែលគេនិយមហៅ អង្ករសែនក្រអូប ហើយ ស្រូវនេះជាស្រូវមិនប្រកាន់រដូវ គេអាចដាំដុះបាន ពី ២ទៅ៣ដងក្នុងមួយឆ្នាំ អាស្រ័យទៅលើសមត្ថភាពផ្គត់ផ្គង់ទឹកពីប្រព័ន្ធធារាសាស្រ្ត។
ប្រហែលជា ២ឆ្នាំចុងក្រោយនេះ មន្ត្រីធនាគារជនបទ ក៏ដូចជា អ្នកនាំចេញអង្ករ បានជំរុញកសិករឲ្យបង្កើនការដាំដុះស្រូវសែនក្រអូបឲ្យបានច្រើន ព្រោះវាមានតម្រូវការទីផ្សារខ្ពស់ តម្លៃខ្ពស់ និង ការបង្កបង្កើនផលបានច្រើនដងក្នុង១ឆ្នាំ។
លោក កាន់ គន្ធី នាយករងនៃក្រុមហ៊ុននាំចេញអង្ករ អេមរុរ៉ាយស៍ បានឲ្យដឹងថា ទីផ្សារចិនមានតម្រូវការអង្ករសែនក្រអូបច្រើន ដោយសារចិនពេញចិត្ត អង្កថ្មីសម្រាប់បរិភោគ។ ជាមួយគ្នានេះ លោកមើលឃើញថា ប្រជាកសិករដាំដុះស្រូវសែនក្រអូបច្រើននាពេលចុងក្រោយនេះ ប៉ុន្តែតួលេខជាក់ស្តែងមិនទាន់ដឹងច្បាស់លាស់នៅឡើយ ដោយសារការគ្រប់គ្រងពូជមិនទាន់ច្បាស់លាស់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍