ក្រសួងសុខាភិបាល ឲ្យប្រយ័ត្ន ជំងឺពងបែកដៃជើង និងមាត់ វាយលុកលើកុមារ
ភ្នំពេញ ៖ ស្របពេលអាកាសធាតុក្តៅខ្លាំង ធ្វើឲ្យមានកំណើននៃជំងឺពងបែកដៃជើង និងមាត់លើកុមារអាយុក្រោម ៥ឆ្នាំ ដែលករណីខ្លះ មានសភាពធ្ងន់ធ្ងរ តម្រូវឲ្យសង្គ្រោះបន្ទាន់។ នេះបើតាមចេញផ្សាយដោយគេហទំព័រ Hello Krupet ដែលបានដកស្រង់ការប្រកាសឲ្យដឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ។
តោះមកមើលរោគសញ្ញា វិធីការពារ និង ការព្យាបាល ៖
- រោគសញ្ញាជំងឺពងបែកដៃជើង និងមាត់៖ ជំងឺពងបែកដៃជើង និងមាត់ ជាជំងឺឆ្លងដែលកើតឡើងញឹកញាប់ចំពោះទារក និងកុមារ ហើយរោគសញ្ញាមាន គ្រុនក្តៅ មានដំបៅក្នុងមាត់ មានពងកន្ទួលលើបាតដៃ បាតជើង និងកំប៉េះគូទ។ ក្នុងករណីជំងឺនេះស្រាល អាចជាសះស្បើយពី ៧-១០ថ្ងៃ ដោយគ្រាន់តែញ៉ាំទឹកឲ្យបានច្រើន ប្រើថ្នាំបញ្ចុះកម្តៅ និងបំបាត់ការឈឺចាប់បណ្តាលមកពីពងបែកក្នុងមាត់ ។ ម៉ាក់ប៉ា មិនត្រូវថ្នាំអាស្ពីរីន ដើម្បីបញ្ចុះកម្តៅកូនឡើយ។
- ផលវិបាកជំងឺពងបែកដៃជើង និងមាត់៖ ជំងឺពងបែកដៃជើង និងមាត់ ក៏អាចបង្កជាផលវិបាកធ្ងន់ធ្ងរដែរ ប៉ុន្តែជាករណីកម្រប៉ុណ្ណោះ។ ផលវិបាកទាំងនោះរួមមាន អូនតូច អាចហត់ ប្រកាច់ ឬកន្ត្រាក់ដៃជើង ហើយជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈទឹកមាត់ កំហាក និងសំបោរ ទឹករងៃចេញពីពងបែក លាមកអ្នកជំងឺ។
- វិធីការពារជំងឺពងបែកដៃជើង និងមាត់៖ ជំងឺពងបែកដៃជើង និងមាត់ជាជំងឺឆ្លង ដូច្នេះយើងត្រូវមានអនាម័យ លាងដៃកូនឲ្យស្អាតជាមួយទឹក និងសាប៊ូ ហើយប្រសិនកូនមានរោគសញ្ញាដូចរៀបរាប់ខាងលើត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ៕
ប្រភព៖ hellokrupet.com
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍