Connect with us

កើតមុន​ ​តិច​រពឹសដៃ​កេះ​ញេច​ ​ប្រយ័ត្ន​មុខ​កែ​លែង​ឡើង​

ភ្នំពេញ​ ​៖​ ​តាម​ទម្លាប់​ ​ឲ្យតែ​កើតមុន​ ​គ្នាយើង​នៅ​មិនសុខ​ទេ​ ​ម្នា​ក់ៗ​រពឹសដៃ​ស្ទាបអង្អែល​ ​កេះ​ ​ញេច​ ​បន្ទាប់មក​យក​ម្សៅ​ ​ឬ​ ​ថ្នាំ​មក​បន្តក់​ពីលើ​ស្នាម​មុន​នោះ​ ​ដែល​វិធី​នេះ​ ​ជា​ការ​ព្យាបាល​មុន​ដោយខ្លួនឯង​ ​។​


​តាមរយៈ​គេហទំព័រ​ ​Hello​ ​Krupet​ ​អ្នកឯកទេស​ជំងឺ​ស្បែក​ ​នៃ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ ​លោក​វេជ្ជបណ្ឌិត​ ​ហេង​ ​យូ​សេង​ ​ពន្យល់​ថា​ ​មុន​ជា​ជំងឺ​សើស្បែក​ ​ដែល​បង្កឡើង​ដោយ​អ័រម៉ូន​ប្រមាណ​ជា​ ​៨០​%​ ​។​ ​ក្រៅពីនោះ​ ​មានការ​ប្រើ​គ្រឿងសម្អាង​ ​ការរស់នៅ​ ​និង​ ​ចំណីអាហារ​ជាដើម​។​ ​មុន​ច្រើន​កើត​លើ​មនុស្ស​ពេញវ័យ​ ​ទាំងស្រី​ទាំងប្រុស​ ​។​ ​កាលណា​យើង​កើតមុន​ ​ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ព្យាបាល​មុន​ ​មិន​ត្រូវ​កេះ​ ​ឬ​ ​ញេច​ដោយ​ក្រចក​នោះ​ទេ​។​ ​“​បើ​កើត​មុន​តិច​ៗ​ ​ត្រូវ​ប្រញាប់​រត់​ទៅ​រក​ពេទ្យ​ព្យាបាល​ ​កុំ​កេះ​ញេច​ ​ដោយ​ក្រចក​ ​នាំឲ្យ​ក្លាយ​ ​បង្ក​ទៅជា​មានស្នាម​មុខ​ ​ឬ​មេរោគ​ឆ្លងតាម​ក្រចក​ទៅមុខ​យើង​ក៏មានដែរ​”​ ​។​


​គ្រូពេទ្យ​សើស្បែក​ ​បាន​បែងចែក​មុន​ជា​ ​២ប្រភេទ​ ​គឺ​មុន​មិន​រលាក​ ​ដែល​មុន​ប្រភេទ​នេះ​ ​មាន​គ្រាប់​តូច​ៗ​ ​ដូច​គ្រាប់អង្ករ​ ​និង​មុន​រលាក​ ​ដែល​បង្ក​ឲ្យ​មាន​មុន​ក្រហម​ ​និង​ខ្ទុះ​ ​។​ ​មុន​ប្រភេទ​ណាក៏ដោយ​ ​មិន​អាច​ព្យាបាល​ដោយខ្លួនឯង​បានទេ​ ​។​ ​ឯ​ការទិញ​ម្សៅ​លក់​តាម​ផ្សារ​ ​ឬ​ ​អន​ឡាញ​មក​លាប​បំបាត់​មុន​នោះ​ ​លោក​វេជ្ជបណ្ឌិត​ ​ហេង​ ​យូ​សេង​ ​បញ្ជាក់​ថា​ ​មានប្រសិទ្ធភាព​តែ​ដំបូង​ទេ​ ​លាប​លើ​ក​ក្រោយ​ៗ​លែង​ត្រូវហើយ​ ​។​ ​ដូច្នេះ​ការ​ព្យាបាល​មុន​បាន​ទាន់ពេល​ ​គឺ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​និង​ចំណេញ​ពេល​ ​មុខ​យើង​ក៏​ស្រស់​ស្អាត​គ្មាន​ស្នាម​ ​៕​

ប្រភព៖ hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម