Connect with us

ទោះជា​មានរឿង​អាស្រូវ​យ៉ាងណាក៏ដោយ​ ​ប៉ាប៉ាYG​ ​នៅតែ​បន្ត​តំណែង​ជានា​យក​ប្រតិ​បត្តិ​ដ​ដែល

កូរ៉េ​ខាងត្បូង​៖​ ​បន្ទាប់ពី​សមាជិក​របស់​ ​Big​ ​Bang​ ​លោក​ ​Seungri​ ​បាន​បង្ករឿង​អាស្រូវ​ដ៏​ក្តៅ​គគុក​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ ​ភាគហ៊ុន​របស់​ផលិតកម្ម​ ​YG​ ​ដែល​ជា​ផលិតកម្ម​យក្ស​មួយ​ក្នុងចំណោម​ផលិតកម្ម​យក្ស​ទាំង​បី​នៅក្នុង​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​ជាលំដាប់​ ​ដែល​ធ្វើឲ្យ​ម្ចាស់ភាគហ៊ុន​មានការ​ព្រួយបារម្ភ​រហូតដល់​មានការ​កោះ​ប្រជុំ​ដើម្បី​ទម្លាក់​លោក​ ​Yang​ ​Min​ ​Suk​ ​ចេញពី​តំណែង​។​ ​បន្ទាប់ពី​ការប្រជុំ​បាន​ធ្វើរួចរាល់​មក​ ​លោក​ ​Yang​ ​Min​ ​Suk​ ​នៅតែ​បន្ត​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ផលិតកម្ម​ ​YG​ ​ដ​ដែរ​ដោយមាន​ការ​លើកឡើង​ថា​ ​លោក​ ​Yang​ ​Min​ ​Suk​ ​នៅតែ​អាច​ធ្វើជា​នាយក​ប្រតិ​បត្តិ​ដ​ដែរ​ ​ពីព្រោះ​តែ​លោក​បាន​សាង​ស្នាដៃ​ជាច្រើន​ ​ក្នុង​ពេល​ដែល​លោក​ដឹកនាំ​ក្រុមហ៊ុន​។​ ​


​គួរ​បញ្ជាក់​ផង​ដែរ​ថា​បន្ទាប់ពី​រឿងអាស្រូវ​របស់​សមាជិក​ ​Big​ ​Bang​ ​លោក​ ​Seungri​ ​បាន​កើតឡើង​មក​ភាគហ៊ុន​របស់​ផលិតកម្ម​ ​YG​ ​បាន​ធ្លាក់ចុះ​រហូតដល់​ទៅ​ ​៣០​ ​ភាគរយ​ ​និង​លើស​ពីនេះ​ទៅទៀត​ ​ភ្នាក់ងារប្រមូលពន្ធ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​ ​ក៏​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​ពី​ក្រុមហ៊ុន​មួយ​នេះ​ផង​ដែរ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម