Connect with us

ករណី​សម្លាប់​ចេះតែ​កើនឡើង​ក្នុង​រឿង​ ​«​ឧក្រិដ្ឋជន​»​ ​តើន​រណា​ជា​ឃាតក​?​

ភ្នំពេញ​៖​ ​ករណី​កើតឡើង​មិនចេះចប់មិនចេះហើយ​ពី​មួយ​ភាគ​ទៅ​មួយ​ភាគ​ធ្វើ​ឱ្យ​ទស្សនិកជន​ ​តាមដាន​ទស្សនា​កាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍​។​ ​នៅ​សប្តាហ៍​ថ្មីនេះ​ ​មាន​ករណី​បាញ់សម្លាប់​ ​ដែល​ធ្វើ​ឱ្យ​ក្រុម​ស៊ើបអង្កេត​ ​CIT​ ​ពិបាក​វែកមុខ​ឃាតក​។​ ​រឿង​ ​«​ឧក្រិដ្ឋជន​»​ ​ជា​រឿង​ភាគ​ដែល​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​និង​ ​MyTV​ ​កំពុងតែ​ដាក់​បញ្ចាំង​ជា​រៀងរាល់​សប្តាហ៍​ ​ហើយ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​តាមដាន​ទស្សនា​មិនសូវ​ដែល​មាន​ពេល​រំលង​។​ ​ជា​ការពិត​ណាស់​ ​ពី​មួយ​វគ្គ​ដល់​មួយ​វគ្គ​ចង់​ដឹង​ថា​តើ​អ្នកជា​ឃាតក​។​ ​

​រឿង​ ​«​ឧក្រិដ្ឋជន​»​ ​ជា​រឿង​មួយ​ពោ​ពេញ​ទៅ​ដោយ​ការ​បាញ់ប្រហារ​សម្លាប់​មនុស្សជា​ច្រើន​ ​មាន​ទាំង​ការ​ចាប់រំលោភ​ ​ប្លន់​ ​ជួញដូរ​គ្រឿងញៀន​ ​ដែល​ធ្វើ​ឱ្យ​ក្រុម​ស៊ើបអង្កេត​ ​CIT​ ​ពិបាក​តាមដាន​ទម្រាំ​ដឹង​ថា​អ្នកណា​ជា​ឃាតក​។​ ​ហើយ​អ្នកណា​ជា​មេខ្លោង​ក្នុង​រឿង​នេះ​។​ ​ក្នុង​សប្តាហ៍​នេះ​ ​ក្រុម​ស៊ើបអង្កេត​កំពុង​ជនជាប់ចោទ​ជាច្រើន​មក​ធ្វើការ​សាកសួរ​ ​តើ​អ្នកណា​ជា​អ្នកសម្លាប់​ពូ​សុខ​ពិតប្រាកដ​។​ ​
​រឿង​ ​«​ឧក្រិដ្ឋជន​»​ ​មាន​បញ្ចាំង​ជូន​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​រៀងរាល់ថ្ងៃ​ ​សៅរ៍​ ​វេលា​ម៉ោង​ ​៧យប់​ ​និង​ ​MyTV​ ​រៀងរាល់ថ្ងៃ​ ​អាទិត្យ​ ​វេលា​ម៉ោង​ ​២ថ្ងៃ​ ​តទៅ​។​ ​ទស្សនិកជន​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ទូរ​ស័ព្ទ​ភ្លាម​ៗ​ ​គ្រាន់តែ​ឆ្លើយ​សំនួរ​ងាយ​ៗ​ថា​ ​តើន​រណា​ជា​ឃាតក​?​៕​

វីដេអូ៖
​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម