“សោភ័ណតន្ត្រី CTN” ក្នុងសប្តាហ៍នេះ ក្រុមសៀកនឹងមកបង្ហាញជូនជាពិសេស
មួយសប្ដាហ៍ៗកាន់តែប្លែកភ្នែក ទស្សនិកជន នឹងបានទទួលការកម្សាន្តអារម្មណ៍ជាមួយកម្មវិធី «សោភ័ណតន្ត្រី CTN» ដោយមានការចូលរួមពីសិល្បករសិល្បការិនី ជាពិសេសក្រុមសម្តែងសៀក
ដែលនឹងមកបង្ហាញពីសៀករហ័ស្សកម្ម។ ជារៀងរាល់សប្តាហ៍ក្នុងកម្មវិធី ”សោភ័ណតន្ត្រី CTN” នឹងលើកយកនូវបទចម្រៀងជំនាន់ដើម បទបែបសម័យមកបកស្រាយក្នុងកម្មវិធីជាមួយនិងតន្រ្តីដ៏ពិរោះ ព្រមទាំងជួបជាមួយតារាកំប្លែងដែលផ្តល់សំណើចគ្រប់ពេលវេលា។
ក្នុងសប្ដាហ៍នេះ តារាចម្រៀងទាំងនេះនឹងចូលមកបង្ហាញខ្លួន៖
១.លោក រិន សាវ៉េត
២.ក្រុម បងប្អូន ត្រកូលអោក ៖
• អ្នកនាង អោក សុម៉ាលីតា
• កញ្ញា អោក សុម៉ាវត្តី
• កញ្ញា អោក សុម៉ាដាលីស
៥.លោក ផែង សុភារិទ្ធ
៦.លោក សន ណារ៉ាក់
៧.អ្នកស្រាវជ្រាវ រឿងរ៉ាវបទចំរៀងអតីតកាល លោក សេង តារា ហើយជាពិសេសទស្សនិកជននឹងបានទស្សនាការសម្តែងរបស់ក្រុមសៀករហ៍សកម្ម។
ចុងបញ្ចប់នៃកម្មវិធីទស្សនិកជននឹងបានជួបជាមួយក្រុមអាយ៉ៃឆ្លើយឆ្លង លោក ព្រហ្ម ម៉ាញ និង យាយយ៉យ ថាសើចដល់ទីបញ្ចប់ ក្នុងកម្មវិធី «សោភ័ណតន្ត្រី CTN» ផ្សាយបន្តផ្ទាល់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង:១២ថ្ងៃត្រង់ ដល់ម៉ោង: ២រសៀល តាមកញ្ចក់ទូរទស្សន៍ CTN និង ទំព័រFaceboo ផ្លូវការរបស់ CTN TV ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍