ដំបូន្មានទាំង ៦ចំណុច ដែលធ្វើឲ្យលក់ផ្ទះ បានឆាប់រហ័ស
ភ្នំពេញ ៖ ថ្ងៃនេះសូមធ្វើការចែករំលែកគន្លឹះចំនួន ៦ ដើម្បីឲ្យផ្ទះរបស់អ្នក លក់បានលឿនតាមតម្លៃដែលអ្នកចង់បាន ។ ការលក់អចលនទ្រព្យរបស់អ្នកឲ្យបានឆាប់រហ័ស វាអាចមានភាពស្មុគស្មាញ និងមានការលំបាកផងដែរ ។
យោងតាមគេហទំព័រ www.realestate.com.kh បានលើកឡើងដំបូន្មានចំនួន ៦ចំណុច ដែលធ្វើឲ្យលក់ផ្ទះដាច់ឆាប់រហ័ស ដូចខាងក្រោម ៖
គន្លឹះទី 1៖ ទទួលបានតម្លៃត្រឹមត្រូវ
ការទទួលបានតម្លៃលក់ច្បាស់លាស់ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលក់ផ្ទះរបស់អ្នក។ ភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ នឹងធ្វើការវាយតម្លៃអចលនទ្រព្យរបស់អ្នកដែលបម្រុងនឹងលក់ចេញ ដែលនេះជាការល្អមួយ ដើម្បីធ្វើឲ្យការលក់របស់អ្នកមានភាពពិតប្រាកដ។ ប្រសិនបើអ្នកជ្រើសរើសលក់អចលនទ្រព្យរបស់អ្នកដោយផ្ទាល់ ដើម្បីដឹងតម្លៃជាក់លាក់ លោកអ្នកត្រូវសិក្សាតម្លៃអចលនទ្រព្យ ដែលស្ថិតនៅក្បែរលោកអ្នកជាមុនសិន ។ ធ្វើដូចនេះ លោកអ្នកក៏អាចដឹងអំពីតម្លៃជាក់លាក់ណាមួយផងដែរ។ តម្លៃទាបពេក អ្នកបាត់បង់ផ្នែកហិរញ្ញវត្ថុ តែបើតម្លៃខ្ពស់ពេក អ្នកនឹងមិនអាចរកអ្នកទិញបានងាយស្រួលនោះទេ ។
គន្លឹះទី2 ៖ ចំណាប់អារម្មណ៍ដំបូង មានសារៈសំខាន់
មើលជុំវិញផ្ទះរបស់អ្នក តើវាស្អាត និងមានសណ្តាប់ធ្នាប់ដែរឬទេ? តើសួនច្បារមានការរៀបចំល្អ និងមានភាពទាក់ទាញ? តើមានការមើលថែរក្សា បានត្រឹមត្រូវឬអត់? វាមានក្លិនស្រស់ស្រាយ ឬទេ? ការយកចិត្តទុកដាក់ទៅភាពលម្អិត និងអនាម័យធ្វើឲ្យអ្នកដែលមកមើលផ្ទះមានចំណាប់អារម្មណ៍កាន់តែខ្លាំង និងចំណាយពេលមើលផ្ទះរបស់អ្នកកាន់តែយូរ និងលម្អិត ហើយពួកគេ អាចធ្វើការសម្រេចចិត្តថា តើពួកគេស័ក្តិសមរស់នៅក្នុងផ្ទះនេះដែរឬទេ?
គន្លឹះទី 3 ៖ មាននិន្នាការជួសជុល
កុំព្រងើយកន្តើយចំពោះការជួសជុល វាជាការចាំបាច់ ដែលអាចធ្វើឲ្យផ្ទះរបស់យើងមានសភាពថ្មីដូចដើម ។ ប្រសិនបើចាប់អារម្មណ៍ អ្នកទិញនឹងរកមើលវិធីនៃការចរចាតម្លៃរបស់អ្នកភ្លាមៗ ដោយសារតែតម្លៃនៃការជួសជុលជាក់ស្តែង ។ ប្រសិនបើផ្ទះរបស់អ្នកមានភាពចន្លោះប្រហោង ឬ ខូចខាតកន្លែងណាមួយ អ្នកទិញនឹងធ្វើការតថ្លៃដោយបញ្ចុះតម្លៃរបស់ផ្ទះ ជាមិនខាន ។
គន្លឹះ ទី4 ៖ លក់ជាមួយការសន្យា
អ្នកលក់ និងអ្នកទិញ ប្រហែលជាមានការមិនពេញចិត្ត បន្ទាប់ធ្វើការផ្ទេរផ្ទះ ដោយសារមានបញ្ហានូវគុណភាពផ្ទះ ឬ ការការពារទៅលើហិរញ្ញវត្ថុ ។ ដូចនេះ អ្នកត្រូវធ្វើកិច្ចសន្យាការទិញលក់ ប្រកបដោយភាពត្រឹមត្រូវ ហើយភាគីទាំងអ្នកលក់ និងអ្នកទិញ នឹងមិនមានខាតបង់ប្រយោជន៍ទាំងសងខាង។ ដូចនេះ មានតែការចុះកិច្ចសន្យា និងភាគីដែលធ្វើជាសាក្សី ដែលអាចអោយអ្នកលក់ និងអ្នកទិញ មានភាពជឿជាក់។
គន្លឹះ ទី 5 ៖ ធ្វើឲ្យផ្ទះរបស់អ្នកមានភាពអស្ចារ្យ
ផ្ទះរបស់អ្នក ត្រូវរៀបចំទុកដាក់ជាថ្មី ដើម្បីឲ្យឃើញថា មានភាពទូលាយ ងាយស្រួលក្នុងការរៀបចំ ក៏ដូចជា សម្រាប់អ្នកដែលមានបំណងទិញ គឺផ្តល់អារម្មណ៍មួយសម្រាប់ពួកគាត់ អាចរៀបចំផ្ទះថ្មី ទៅតាមចំណង់ចំណូលចិត្តរបស់គាត់។ នេះក៏ជាការផ្តល់ជូនអ្វីមួយ ដល់អ្នកដែលមកមើលផ្ទះរបស់អ្នក អោយពួកគេមានជម្រើសច្រើនសម្រាប់ការរៀបចំផ្ទះ ។
គន្លឹះ ទី6 ៖ ជ្រើសរើសយករូបថតដ៏ស្រស់ស្អាត
នៅពេលដែលអ្នកបានសម្អាតហើយធ្វើការពង្រាយ និងជួសជុលទាំងអស់ តម្រូវឲ្យថតរូបស្អាត និងច្បាស់ ហើយបង្ហោះចូលប្រព័ន្ធអ៊ីនធឺណេត ដោយសារបច្ចុប្បន្ន មានមនុស្សជាច្រើនបានស្វែងរកលំនៅដ្ឋានតាមអ៊ីនធឺណេត។ ការដែលបង្ហោះរូបភាពជាច្រើនប្រកបដោយភាពស្រស់ស្អាត វាពិតជាវិធីទាក់ទាញបំផុតមួយ ដើម្បីឲ្យគេចាប់អារម្មណ៍ ហើយពួកគេ នឹងធ្វើការទាក់ទងដោយផ្ទាល់ ទៅកាន់លោកអ្នក ។
ធ្វើតាមគន្លឹះងាយៗទាំងនេះហើយ មិនថាលក្ខខណ្ឌទីផ្សារណាទេ អ្នក នឹងលក់អចលនទ្រព្យរបស់អ្នក បានយ៉ាងងាយស្រួល ជាងអចលនទ្រព្យរបស់អ្នកផ្សេងទៀត ៕
ប្រភព ៖ www.realestate.com.kh
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍