Connect with us

VJ​ ​តា​ប៊ុ​យ​ ​ទៅ​កែ​មុខ​ដល់​កូរ៉េ​

ភ្នំពេញ​៖​ ​(​VJ​)​ ​ដែល​មាន​សម្រស់​ដូច​តារា​កូរ៉េ​ខាងត្បូង​ ​ហើយ​ជា​អ្នកគ្រប់គ្រង​កម្មវិធី​ ​«​ពេញចិត្ត​ឬ​អត់​»​ ​នឹង​កម្មវិធី​ទូរទស្សន៍​ ​«​ពិភព​សំណើច​ ​Mytv​»​ ​បាន​បង្ហើប​ក្នុង​ទំព័រ​ ​Instagram​ ​របស់​ខ្លួន​ថា​លោក​នឹង​កែ​មុខ​ឱ្យ​ដូច​តារា​កូរ៉េ​ខាងត្បូង​។​ ​ទោះជា​រវល់​និង​ការងារ​ជាច្រើន​ក្តី​ ​VJ​ ​តា​ប៊ុ​យ​បាន​សរសេរ​ថា​ ​ពេល​ថត​ចប់​កម្មវិធី​ ​«​ពេញចិត្ត​ឬ​អត់​»​ ​ទើប​លោក​មាន​ពេលសម្រាក​ ​ ​ហើយ​លោក​នឹង​ចេញទៅ​ក្រៅប្រទេស​ប្រហែលជា១០ថ្ងៃ​ ​ដើម្បី​ទៅមុខ​ឱ្យ​ដូច​តារា​កូរ៉េ​ខាងត្បូង​ ​Lee​ ​Minho​ ​ហើយ​លោក​បាន​បន្ត​ថា​ ​«​ជឿ​ទេ​?​»​ ​។​ ​


​VJ​ ​តា​ប៊ុ​យ​ ​ជា​ផលិតករ​មួយ​ដែល​មាន​ស្នាដៃ​ ​គំនិត​ច្នៃប្រឌិត​ ​ក្នុង​ការផលិត​កម្មវិធី​។​ ​សព្វថ្ងៃ​នេះ​លោក​បាន​ផលិតកម្ម​វិធី​ថ្មី​មួយ​សម្រាប់​ទូរទស្សន៍​ ​MyTV​ ​ដែល​មានឈ្មោះ​ថា​ ​«​មហា​សំណើច​ ​MyTV​»​ ​ដែល​មានការ​ចូលរួម​សម្តែង​ពី​តារា​ជាច្រើន​ដួង​ ​ហើយ​ ​VJ​ ​តា​ប៊ុ​យ​ ​ផ្ទាល់​ក៏​ចូលរួម​សម្តែង​ផង​ដែរ​។​ ​កម្មវិធី​ ​«​ពិភព​សំណើច​ ​MyTV​»​ ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ​MyTV​ ​និង​ ​Page​ ​Facebook​ ​MyTV​ ​រៀងរាល់ថ្ងៃ​ ​ព្រ​ហស្ប​ត៍​ ​វេលា​ម៉ោង​ ​៧យប់​ ​តទៅ​ ​៕​

Loading...

ពេញនិយម