ម្ចាស់ពានរង្វាន់ចុងភៅឯក Master Chef Khmer ធ្វើកម្មវិធីសប្បុរសធម៌នៅសាលាដូង
ភ្នំពេញ៖ ទស្សនិកជនពិតជាស្គាល់ លោក យូ ថនដារ៉ា ដែលជាម្ចាស់ពានរង្វាន់ កម្មវិធីចុងភៅឯក Master Chef Khmer របស់ស្ថានីយទូរទស្សន៍ CTN ។
ក្រោយពីលោក យូ ថនដារ៉ា បានទទួលពានរង្វាន់ចុងភៅឯក នៃកម្មវិធី Master Chef Khmer រួចមក លោក មិនភ្លេចទេ ក្នុងការយកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍របស់លោក ចែកជូនដល់យុវជន ដើម្បីអោយពួកគាត់ទទួលបាននូវចំណេះដឹង ក្នុងការធ្វើម្ហូបរបស់ខ្មែរ និងបរទេស ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក យូ ថនដារ៉ា បានចូលរួមធ្វើកម្មវិធីសប្បុរសធម៌នៅសាលដូង នៅឯគិរីរម្យ ខេត្តកំពង់ស្ពឺ ដោយលោក បានចំអិនម្ហូបជាច្រើន សម្រាប់សិស្សសាលាដូង ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ២០០នាក់ចូលរួម។
លោក យូ ថនដារ៉ា មានបំណងចង់អោយក្មេងៗ បានទទួលទានអាហារឆ្ងាញ់ពិសារ ជាពិសេសអាហារដែលពួកគាត់មិនធ្លាប់បានញុំា និងចង់បង្ហាញពីការចេះជួយចែករំលែកគ្នាទៅវិញទៅមក ក្នុងន័យអោយក្មេងៗ កាន់តែមានសុខភាពល្អ និងខិតខំរៀនសូត្របន្ថែមទៀត ។ ទន្ទឹមគ្នានេះ គឺដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលគ្រប់គ្រងនៅសាលាដូង ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន មកបង្ហាត់បង្រៀនដល់ក្មេងៗដោយមិនយកថវិកា ដើម្បីអោយពួកគាត់មានចំណេះដឹងសម្រាប់អនាគតរបស់ពួកគាត់។
លោក យូ ថនដារ៉ា បានសន្យាថា គាត់នឹងបន្តសកម្មភាពបែបនេះ នៅទីកន្លែងផ្សេងៗទៀត ព្រោះគាត់ចង់បង្ហាញពីក្តីស្រលាញ់របស់គាត់ និងអោយសិស្សសាលាដទៃទៀត បានទទួលទានអាហារឆ្ងាញ់ពិសារ ។
សូមបញ្ជាក់ថា លោក យូ ថនដារ៉ា ម្ចាស់ពានរង្វាន់ចុងភៅឯក ជាកូនទី២ក្នុងគ្រួសារ ដែលមានស្រុកកំណើតរស់នៅទីក្រុងភ្នំពេញ ។ រូបលោក បានបើកហាងអាហារមួយកន្លែងនៅភ្នំពេញ និងជាម្ចាស់ភោជនីយដ្ឋានសំរាប់ជួលក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយ មានឈ្មោះ ភោជនីយដ្ឋាន វិមានសួគ៌ នៅខេត្តសៀមរាប ។
លោក យូ ថនដារ៉ា បាននិយាថា គាត់នឹងផ្សព្វផ្សាយពីកម្មវិធីជាបន្តបន្ទាប់នៅផេករបស់គាត់ផ្ទាល់ ហើយសម្រាប់បងប្អូនមានបំនងចង់ចូលរួម ចំអិនម្ហូបសម្រាប់ជួយដល់ក្មេងៗ អាចទំនាក់ទំនងជាមួយគាត់ផ្ទាល់ផងដែរ ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍