Connect with us

តម្រូវការសម្ភារៈសំណង់ នឹងកើនឡើងខ្លាំងនៅឆមាសទី២ ឆ្នាំ២០១៨

អ្នកជំនាញ បានអះអាងថា កំណើនតម្រូវការវត្ថុធាតុដើម និងសម្ភារសម្រាប់គាំទ្រ ដល់វិស័យសំណង់ នឹងបន្តកើនឡើងកាន់តែច្រើននៅឆមាសទី២ ឆ្នាំ២០១៨ ស្របពេលដែលវិស័យសំណង់បានបន្តបង្ហាញសញ្ញាកើនក្នុងឆមាសដំបូង ក្នុងឆ្នាំនេះ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជាបានព្យាករណ៍ ថា សកម្មភាពសំណង់ នឹងមានកំណើនកើនឡើងកាន់តែធំនៅឆមាសទី២ ឆ្នាំ២០១៨ ដែលនាំឱ្យ កំណើនតម្រូវការសម្ភារសំណង់ នឹងមានតម្រូវការខ្ពស់ផងដែរ។
ការអះអាងនេះ ត្រូវបានអ្នកជំនាញលើកឡើង ក្រោយរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជាបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាបានចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ ដើម្បីនាំចូលវត្ថុធាតុដើម និងសម្ភារសម្រាប់គាំទ្រដល់វិស័យសំណង់ បានកើនឡើងប្រមាណ៦ភាគរយ ក្នុងឆមាសទី១ឆ្នាំ២០១៨នេះ ដែលធ្វើឱ្យកម្ពុជា ត្រូវតែពង្រីក ការនាំចូលសម្ភារសំណង ដើម្បីបំពេញតម្រូវការទីផ្សារ ក្នុងឆមាសនេះ និងឆមាសបន្ទាប់។
ជុំវិញនូវការនាំចូលផលិតផលសំណង់មកកម្ពុជាមានការកើនឡើងនេះ អ្នកជំនាញបានគូស បញ្ជាក់ថា នៅពេលវិស័យសំណង់នៅតែរក្សាកំណើន ហើយតម្រូវការសម្ភារបន្តកើនឡើង នោះ វានឹងក្លាយជាឱកាសល្អ សម្រាប់ក្រុមវិនិយោគិនក្នុងស្រុកឱ្យបង្កើនការផលិត ផលិត ផលសំណង់សម្រាប់ផ្គត់ផ្គង់តម្រូវការនេះ ដូចជា ស៊ីម៉ងត៍ និងឥដ្ឋ ជាដើម ដើម្បីកាត់បន្ថយ ការពឹងផ្អែកទៅលើការនាំចូលច្រើនពេក។
របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ ២០១៨នេះ ក្រសួងបានអនុម័តគម្រោងសំណង់ប្រមាណ១ពាន់គម្រោង ជាមួយនឹងទីតាំងសរុបទំហំ ៥,៣ ម៉ែត្រក្រឡា ដោយតម្លៃប៉ាន់ស្មានជាទឹកប្រាក់ បានកើនឡើងដល់ជាង ២.០០០លានដុល្លារ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម