Connect with us

ភ្នំ​ដោះក្រមុំ​ ​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ ​និង​ពិភពលោក​

មណ្ឌលគិរី​៖​ ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​អះអាង​ថា​ ​បាន​ត្រៀមលក្ខណៈ​ ​និង​ផែនការ​រួចរាល់​ហើយ​ ​ដើម្បី​រៀបចំ​ឯកសារ​ដាក់បញ្ចូល​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំ​ដោះក្រមុំ​ ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ ​និង​ពិភពលោក​ ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ ​លោក​ ​សី​ ​ទូច​ ​ប្រធានមន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ខេត្តមណ្ឌលគិរី​ ​បាន​អោយ​ដឹង​ថា​ ​ការរៀបចំ​នេះ​ ​គឺ​មាន២ដំណាក់កាល​ ​ក្នុង​នោះ​ ​ទី១​ ​ត្រូវ​រង់ចាំ​រដ្ឋបាល​ខេ​ត្ដ​ ​និង​អាជ្ញាធរ​ជាតិ​ ​ធ្វើការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ទីតាំង​នេះ​ ​ឲ្យ​ចប់​សព្វគ្រប់​សិន​ ​ព្រោះ​ពេល​ចប់​ ​ទើប​ដឹង​ថា​ ​ផ្ទៃដី​នោះ​ ​នៅសល់​ប៉ុន្មាន​ ​ដែល​ត្រូវ​មានការ​ដឹកនាំ​ដោយ​អាជ្ញាធរ​ជាតិ​ ​ក្នុង​ការកំណត់​ទីតាំង​ដី​នេះ​ ​។​ ​ដំណាក់កាល​ពីទី២​ ​នៅពេល​ដោះស្រាយ​រួចរាល់​ ​និង​មានការ​ឯកភាព​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រុមការងារ​ ​នឹង​យក​ចំនួន​ដី​ដែល​នៅសល់​នោះ​ ​ទៅចុះ​ក្នុង​បញ្ជី​ ​។​


​លោក​ ​ប្រធានមន្ទីរ​ ​ក៏បាន​ឲ្យដឹង​ថា​ ​ក្រោយ​បញ្ចប់​ការ​ដោះស្រាយ​ទំនាស់​ហើយ​ ​ក្រុមការងារ​នៃ​មន្ទីរ​វប្បធម៌​ ​នឹង​សិក្សា​ស្រាវជ្រាវ​ឡើងវិញ​ ​ពី​តម្លៃ​ផ្នែក​ជំនឿ​ ​និង​ផ្នែក​បេតិកភណ្ឌ​អ​រូបិយ​ ​រួច​ប្រមូល​ព័ត៌មាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​សិន​ ​ទើប​រៀបចំ​ឯកសារ​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ ​។​ ​បើ​តាម​លោក​ប្រធានមន្ទីរ​ ​តំបន់​នេះ​ ​មាន​ចំណុច​ពិសេស​ច្រើន​ ​ដូចជា​ទីតាំងនៅ​ក្នុង​ក្រុង​,​ ​ប្រមូលផ្ដុំ​ដោយ​ជំនឿ​ជនជាតិ​ដើម​ភាគតិច​,​ ​មានការ​ឲ្យ​តម្លៃ​ពី​ជនបរទេស​ ​និង​ព្រះមហាក្សត្រ​ខ្មែរ​ ​ពិសេស​ជាទី​តាំង​កុល​សម្ព័ន្ធ​ប្រ​វត្ដិ​សា​ស្រ្​ដ​ ​របស់​ជនជាតិ​ដើម​ភាគតិច​ ​។​ ​


​សូម​បញ្ជាក់​ថា​ ​រដ្ឋបាល​ខេ​ត្ដម​ណ្ឌល​គិរី​ ​ថ្មី​ៗ​នេះ​ ​បានសម្រេច​និរាករណ៍​ ​និង​ដកហូត​ដី​ ​ដែល​រដ្ឋបាល​ខេ​ត្ដ​ ​បាន​ចេញដីកា​ជាបន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​ ​២០១៥​ ​ដោយ​សម្រេច​រក្សា​ទីតាំង​នេះ​ ​ទុកជា​ទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ​ភ្នំ​ដោះក្រមុំ​ ​។​ ​
​លោក​ ​ស្វាយ​ ​សំ​អ៊ា​ង​ ​អភិបាលខេត្ត​មណ្ឌលគិរី​ ​បាន​បញ្ជាក់​ថា​ ​ការ​ដកហូត​នេះ​ ​គឺ​ដើម្បី​ប្រគល់​ភារកិច្ច​ជូន​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​សិក្សា​ស្រាវជ្រាវ​ ​រៀបចំ​ឯកសារ​ ​និង​នីតិវិធី​ស្នើសុំ​គោលការណ៍​ឯកភាព​ពី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​និង​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ក្នុង​ការកំណត់​ ​ដើម្បី​ត្រៀម​ដាក់​ភ្នំ​ដោះក្រមុំ​ចូលក្នុង​បញ្ជី​បេ​តិ​ភណ្ឌ​ពិភពលោក​ ​៕​

លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម