ក្រសួង ឲ្យពលរដ្ឋប្រយ័ត្នបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ អំឡុងពេលភ្លៀងកក់ខែ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមីនា នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្តៅអាចកើនឡើងរហូតដល់ ៣៧អង្សាសេ ។
យោងតាមសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ក្រសួងធនធានទឹក បានបញ្ជាក់ថា ផ្អែកការតាមដាន និងសង្កេតលើលក្ខណៈអាកាសធាតុជាប្រចាំ សង្កេតឃើញថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៩ ខែមីនា ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប (ទិលខាងលិច និងពាយ័ព្យ) និងសម្ពាធខ្ពស់នៃតំបន់ខ្ពង់រាបចុះខ្សោយ ធ្វើឲ្យកម្រិតទឹកភ្លៀងកក់ខែ ក៏ធ្លាក់ចុះផងដែរ ។ ទន្ទឹមនេះ កម្តៅ នឹងកើតឡើងវិញ ដែលកម្រិតសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ អង្សាសេ ។
ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ ថ្ងៃទី០២ ខែមេសា ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប និងសម្ពាធខ្ពស់ បន្តកើតឡើងសារជាថ្មីម្តងទៀត ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ដែលនាំមកជាមួយនូវ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។ ឯសីតុណ្ហភាពជាទូទៅមានពី ៣០ ដល់ ៣៣អង្សាសេ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍