Connect with us

កម្ពុជា​-​ជប៉ុន​ ​រៀបចំ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ថ្មី​ ​លើ​ការ​បញ្ជូន​ពលករ​ជំនាញ​

ប្រទេស​ជប៉ុន​ ​៖​ ​រដ្ឋមន្រ្តី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ ​កំពុងតែ​បំពេញ​ទស្សនកិច្ច​ការងារ​នៅក្នុង​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​ក្នុង​នោះ​ ​នា​ព្រឹក​ថ្ងៃទី២៥​ ​ខែមីនា​នេះ​ ​លោក​បណ្ឌិត​ ​ ​អ៊ិ​ត​ ​សំ​ហេង​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អង្គការ​ ​JITCO​ ​។​ ​


​ជំនួប​នោះ​ ​បាន​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​នា​ពេល​កន្លងមក​ ​ទាក់ទង​កម្មសិក្សា​ការី​ខ្មែរ​ដែល​កំពុង​បំពេញ​កម្មសិក្សា​ ​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ​ព្រមទាំង​ទាក់ទង​ទៅ​នឹង​ច្បាប់​ស្តី​ពី​ ​”​ពលករ​ជំនាញ​”​ ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ ​និង​នីតិវិធី​ដល់​ភ្នាក់ងារ​ទាំង​នៅ​ជប៉ុន​ ​និង​កម្ពុជា​ ​។​ ​ជាមួយគ្នា​នេះ​ ​ភាគី​ទាំងពីរ​ ​ក៏បាន​ឯកភាព​គ្នា​រៀបចំ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ថ្មី​ ​ស្របតាម​ច្បាប់​ថ្មីនេះ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការគ្រប់គ្រង​ ​និង​ការ​ការពារ​ផលប្រយោជន៍​ពលករ​កម្ពុជា​ ​ស្របតាម​ច្បាប់​ ​នៃ​ប្រទេស​ទាំងពីរ​ ​។​

​គួរ​រម្លឹក​ថា​ ​ប្រទេស​ជប៉ុន​ ​បាន​បើកភ្លើង​ខៀវ​ដល់​កម្ពុជា​ ​ក្នុង​ការ​បញ្ជូន​ពលករ​ជំនាញ​ ​ទៅ​ធ្វើការងារ​ផ្លូវការ​ ​នៅ​ប្រទេស​ជប៉ុន​ ​ចាប់ពី​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​តទៅ​ ​។​ ​​រដ្ឋាភិបាល​ជប៉ុន​ ​បាន​បើកឱកាស​ចំពោះ​ពលករ​កម្ពុជា​ដែល​មាន​ជំនាញ​ខ្ពស់​ ​ដើម្បី​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​នេះ​ ​គឺ​ ​បន្ទាប់ពី​ជប៉ុន​ ​បាន​បង្កើត​ច្បាប់​ថ្មី​មួយ​ទាក់ទង​ទៅ​នឹង​ការ​ជ្រើសរើស​ ​បណ្ដុះបណ្ដាល​ ​និង​ទទួលយក​ពលករ​បរទេស​ ​ទៅ​ធ្វើការ​ ​។​


​លោក​ ​រដ្ឋមន្រ្តី​ការងារ​ ​បាន​ចាត់ទុកថា​ ​វា​ជា​ឱកាស​ការងារ​ថ្មី​មួយ​ ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ​តាមរយៈ​ការ​បញ្ជូន​ពលករ​ពេញ​សិទ្ធិ​ ​និង​ ​មាន​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ ​ជប៉ុន​ ​ដោយសារ​ពួកគេ​អាច​ស្វែងរក​ការងារ​ដែល​មាន​ជំនាញ​ខ្ពស់​ ​និង​ទទួល​បាន​ ​ប្រាក់ខែ​ខ្ពស់​។​ ​ការ​បញ្ជូន​ពលករ​នេះ​ ​វា​នឹង​បំពេញ​តម្រូវការ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​របស់​ប្រទេស​ជប៉ុន​ ​ហើយនិង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-​ជប៉ុន​ ​។​ ​
​សូម​បញ្ជាក់​ថា​ ​កន្លងមក​ប្រទេស​កម្ពុជា​ ​បាន​បញ្ជូន​តែ​កម្មសិក្សា​ការី​ ​គឺ​ ​អ្នក​ដែល​ទៅ​សិក្សា​ផង​និង​ទៅ​ធ្វើការ​ផង​តែប៉ុណ្ណោះ​ ​ឲ្យ​ទៅ​ប្រទេស​ជប៉ុន​ ​ដែល​ ​បច្ចុប្បន្ន​នេះ​ ​មានកម្ម​សិក្សា​ការី​ ​ដែល​កំពុង​សិក្សា​ ​និង​ធ្វើការ​នៅ​ជប៉ុន​ ​មាន​ប្រមាណ​ជាង​ ​៩​ ​ពាន់​នាក់​៕​


    Loading...

    ពេញនិយម